ដៃគូរស្នេហា ក្នុងរឿង Twilight លោក Robert Pattinson និង នាង Kristen Stewart ដែលទើបតែបែកគ្នាមកថ្មីៗនេះ បានធ្វើឲ្យមជ្ឈដ្ឋានក្នុងពិភពសិល្បៈ និងមហាជន មានការភ្ងាក់ផ្អើល យ៉ាងខ្លាំង ។មូលហេតុដើមទងដែលធ្វើឲ្យ Robert Pattinson ព្រមបែកចែកផ្ទះពីគ្នាជាមួយនិង Kristen Stewart ដោយសារតែតួស្រីរូបនេះបានលេងល្បែងស្នេហាកុហកចំពោះរូបគេ ។
ឥឡូវនេះដែរលោក Robert Pattinson ដែលជាប្រុសសង្ហារក្នុងពិភពហូលីវ៉ូត ដែលមានវ័យ ២៦ ឆ្នាំ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយនឹងស្រីផ្សេងទៀតដែលមានអាជីពក្នុងពិភពសិល្បៈហូលីវ៉ូតដូចគ្នាដែរ ក្នុងនោះរួមមាន នាង Karty Perry និង នាង Charlize Theron។
បើតួប្រុស Robert Pattinson មានទំនាក់ទំនងស្នេហាជាមួយនឹងតារាផ្សេងទៀតហើយនោះ តើរឿង Twilight អាចនឹងមានវគ្គបន្តទៀតដែរ ឬទេ?៕

មតិយោបល់