ព័ត៌មានសិល្បៈ និងកម្សាន្ត

អា​ណុល​(Arnold)​ ​ចេញ​រឿង​ថ្មី​នៅ​ឆ្នាំ​ ​២០​១​៣​ ​ខាង​មុខ​នេះ​

ខ្សែភាពយន្តថ្មីរបស់លោក Arnold Schwarzenegger ក្រោមចំណងជើងថា The Last Stand នឹងចេញបញ្ជាំងក្នុងពេលឆាប់ៗខាងមុខនេះ។

តារាសម្តែងដែលជាអតីតចៅហ្វាយខេត្តរូបនេះ លេងជា តួ Sheriff Ray Owens នៅក្នុងរឿងនេះ ហើយក៏ជាប៉ូលីសម្នាក់ដែលនៅក្នុងរដ្ឋឡូអេជើឡេស ត្រូវបានគេផ្លាស់ការងារទៅកាន់ជាយដែននៃ ទីក្រុងតូចមួយ ។

Arnold Schwarzenegger

ក្រៅពីលោក Arnold សម្តែងនៅក្នុងសាច់រឿងមួយនេះ គឺមានតារាជាច្រើនទៀតរួមមាន Genesis Rodriguez, Forest Whitaker និង Johnny Knoxville និងមានតារាជាច្រើនល្បីៗផ្សេងទៀត។

រឿងមួយនេះដែរ នឹងចេញនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣ នៅសហរដ្ឋអាមេរិក ហើយដំណើរទៅកាន់ទីផ្សារភាពយន្តរបស់ចក្រភពអង់គ្លេសនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៣៕

ទស្សនាវីដេអូសាកល្បង រឿង The Last Stand៖

 

 

មតិយោបល់