អ្នក​និ​ពន្ធ​ ​​និង​​តា​រា​ច​ម្រៀង​ ​ផ​លិត​កម្ម​ថោន​ ​ចូល​ភ្លេត​មាន​ឡាន​ជិះ​ភ្លាម​?​

ផលិតកម្មថោន គឺជាផលិតកម្មមួយដែលកំពុងទទួលបាននូវប្រជាប្រិយភាព និងកំពុងបន្តនូវវិសាលភាពនៃកេរ្តិ៍ឈ្មោះរបស់ខ្លួន ទៅកាន់ពិភពល្បីៗដូចនឹងផលិតកម្មធំៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

មានប្រភពព័ត៌មានចចាមអារ៉ាមមួយបានលើកឡើងថា រាល់អ្នកចម្រៀង អ្នកនិពន្ធ នៅក្នុងផលិតកម្មថោន តែងតែទទួលបាននូវអ្វីដែលខុសពីការរំពឹងទុកនោះគឺ ពេលចូលច្រៀងភ្លាម តែងតែទទួលបាននូវឡានទំនើបជិះភ្លាមៗ ទោះបីឡាននោះមានតម្លៃប៉ុណ្ណាក៏ដោយ ឲ្យតែខ្លួនចង់បាន ដែលខុស នឹងផលិតកម្មធំៗ រកបែកញើសគឃើរ ទើបមានឡានទំនើបជីះ។

ប្រភពព័ត៌មានមួយទៀត ដែលកៀក នឹងលោក យឹម តាស្រង់ កវីនិពន្ធ របស់ផលិតកម្មមួយនេះបាននិយាយថា ដើមឡើយគាត់មិនមានឡានអ្វីជិះទេ តែគ្រាន់តែដើរចេញពីសាន់ដេ ភ្លេត ក៏ទទួលបាននូវឡានជិះភ្លាម ។ប្រភពដដែលបានបន្តទៀតថា ខាងផលិតកម្ម ឲ្យឡានទំនើបជិះដែរ តែ លោក យឹម តាស្រង់អត់ចង់បាន ដោយសារលោកទើបតែមានឡានជិះដំបូងខ្លាចប៉ះពារ ខូចខាត់ដោយប្រការណាមួយ ទើបសម្រេចចិត្តជិះ ឡានកូរូឡា ដែលខាងផលិតកម្មទិញឲ្យ។

តើប្រភពព័ត៌មានខាងលើនោះពិតដែរឬទេ? នោះយើងនឹងធ្វើការទំនាក់ទំនងទៅកាន់ផលិតកម្មមួយថោន ជួយបំភ្លឺពីបញ្ហានេះ ឲ្យប្រិយមិត្តបានដឹង នៅពេលក្រោយ៕

Town Production

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *