ព័ត៌មានសិល្បៈ និងកម្សាន្ត

Zhang Ziyi នឹង​កុំ​កុំ​ចាប់ដៃគ្នា​សម្តែង​ក្នុង​រឿង “Crouching Tiger, Hidden Dragon 2”

​យោងតាម​សារព័ត៌មាន​បរទេស​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បានឲ្យដឹងថា គម្រោង​ការបង្កើត​រឿង “Crouching Tiger, Hidden Dragon 2” ត្រូវបាន​គេ​រំពឹងថា​នឹង​នាំមក​នូវ​សម័យកាល​ថ្មី​មួយ​ដ៏​អស្ចារ្យ​សម្រាប់​វិស័យ​ភាពយន្ត​របស់​ប្រទេល​ចិន​នៅ​លើ​ឆាក​អន្តរជាតិ​។ បច្ចុប្បន្ន​នេះ​មាន​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់ថា តារា​សម្តែង​ស្រី Zhang Ziyi នឹង​ត្រឡប់​មក​សម្តែង​វិញ​ជាមួយ​នឹង​រឿង “Crouching Tiger, Hidden Dragon 2″​។​

​ខណៈ​ដែល​មាន​អាយុ ២០ ឆ្នាំ នាង Zhang Ziyi បាន​ក្លាយ​ជា​តារា​សម្តែង​អន្ដរជាតិ​ដោយសារ​ការព្យាយាម​និង​តស៊ូ បន្ទាប់មក​ក៏​បាន​សម្តែង​នៅក្នុង​រឿង Crouching Tiger, Hidden Dragon​។
​ខណៈពេល​ដែល​មាន​ភាព​មិន​ជាក់លាក់​លើ​ការចូលរួម​សម្តែង​ក្នុង​រឿង Crouching Tiger, Hidden Dragon 2 បទ​ចម្រៀង​របស់​តារា​ស្រី Zhang Ziyi បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​ការរំពឹងទុក​ទាំងអស់​នូវ​ការបង្ហាញ​ខ្លួន​របស់ Zhang Ziyi ក្នុង​រឿង Crouching Tiger, Hidden Dragon 2 ច្បាស់​ជា​ពិសេស​។​

​ម្យ៉ាង​ទៀត​រឿង Crouching Tiger, Hidden Dragon 2 ត្រូវបាន​គេ​កំណត់​ការផលិត​រួចរាល់​ហើយ​ដោយ​មាន​តារា​សម្តែង Donnie Yen និង Michelle Yeoh ចូលរួម​សម្តែង​ផងដែរ ព្រោះ​អ្នក​ទាំង​ពីរ​ជា​តារា​ក្បាច់គុន​ឈាន​មុខ​គេ​នៅក្នុង​តំបន់​អាស៊ី​។ គួរបញ្ជាក់​ផងដែរ​ថា​គម្រោង​នេះ​និង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៤ ខែ ឧសភា ឆ្នាំ ២០១៤ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore109/ZhangZiyi2_zpsc3f0d9af.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore109/ZhangZiyi4_zps496695b8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore109/ZhangZiyi1_zpsbda3cf92.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore109/ZhangZiyi3_zps1a973b41.jpg

មតិយោបល់