ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​តា​រា​ច​ម្រៀ​ង​ ​Soungarden​ ​ចេញ​អាល​ប៊ុម​ថ្មី​ ​King ​Animal​

ក្រុមតារាចម្រៀង Soungarden បានប្រកាសថាគេនឹងវិលវិញជាមួយនឹងអាលប៊ុមថ្មី ក្នុងពេលឆាប់ៗខាងមុខនេះ។ Soungarden ជាមួយនឹងការពាំនាំនូវស្តាយ៍ថ្មី ក៏ដូចជាបទចម្រៀងថ្មី ក្រោមចំណងជើងថា ” King Animal” ដែលជាការទន្ទឹងរងចាំរបស់ប្រិយមិត្ត និងអ្នកគាំទ្រអស់រយ:ពេល ជាយូរណាស់មកហើយ អាលប៊ុមនេះ ដែរគឺជាអាលប៊ុមទី ៦ ដែលអាកខានចេញតាំងពី ឆ្នាំ ១៩៩៦ មកម្លេះ ក្រោមចំណងជើងថា Down on the Upside ដែលជាអាលប៊ុមចុងក្រោយ។

ក្រុមនេះក៏បានបង្ហើបឲ្យដឹងនូវវីដេអូឃ្លិប នៃក្រុមថ្មីបទ ចម្រៀងថ្មីដែលមាននៅក្នុងអាលប៊ុមខាងលើរបស់គេផងដែរ ” Worse Dreams” ដែលអាចទស្សនាវីដេអូ ឃ្លិបដូចខាងក្រោម៖

តាមរយ:អាលប៊ុមនេះដែរនឹងធ្វើការចេញលក់នៅលើទីផ្សារនៅថ្ងៃទី ១២ នៅចក្រភពអង់គ្លេស និង ថ្ងៃទី ១៣ នៅសហរដ្ឋអាមេរិក៕

Soundgarden

មតិយោបល់