ព័ត៌មានសិល្បៈ និងកម្សាន្ត

គៀត​ ​សុ​វណ្ណ​ឡាង​ ​មុជ​មិន​ជ្រៅ​ទៅ​​មិន​ឆ្ងាយ​​ពី​​តំ​ណែង​​ចាស់​

គៀត សុវណ្ណឡាង ដែលគេល្បីក្តែងៗថា កំពុងពត់ដំសំលេងនៅក្នុងផលិតកម្ម ហង្សមាស ដើម្បីក្លាយខ្លួនទៅជាតារាចម្រៀងមួយដួងដ៏ល្បីល្បាញប្រចាំផលិតកម្មមួយនេះតែផ្ទុយទៅវិញមិនមានអ្វីប្លែកក្រៅពីឲ្យនាងដើរតួជាអ្នកថតស្ប៉តដដែលដូចទៅនឹងអ្វីដែលនាងចាប់ចូលសិល្បៈពីដើមទីនោះ។

ស្ប៉តរបស់ផលិតផល ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ ដែលដើរតួដោយនាង សុវណ្ណឡាង ធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្រនៅគិតថា នាងមិនអាចដើរចេញពីអាជីពតារាសម្តែងបានទេ ពោលទៅ មុជមិនជ្រៅទៅមិនឆ្ងាយពីនេះឡើយ ។ ទោះបីជាព្យុះព័ត៌មានមួយខ្យល់ធំថា សុវណ្ណាឡាងក្លាយទៅជាតារាចម្រៀងរបស់ហង្សមាស នឹងកំពុងហាត់សម ពត់ដំសម្លេងក្តី តែមហាជនថានាងទៅមិនរួចទេ ខណះដែលមានតារាចម្រៀងជាច្រើនដួង ល្បីៗចូលជាបន្តបន្ទាប់នោះ ហើយអ្នកទាំងអស់គ្នានោះសុទ្ធ តែឆ្លងកាត់នូវការច្រៀងតាមរយៈផលិតកម្មល្បីទៀត នេះមិនមែនបានន័យថា ផ្តន្ទាទោស ឬថា ឲ្យ សុវណ្ណឡាង ធ្លាក់កូដនោះទេ តែធាតុពិតវាយ៉ាងនេះ មែន។ ម្លោះហើយដែលធ្វើឲ្យមហាជនដែលស្គាល់រូបនាងតាមរយៈ រឿង”ទឹកចិត្តបងស្រី” គិតដូច្នោះ។ មួយវិញទៀត មហាជនទាំងនោះ ស្ទើរតែចង់ភ្លេចមុខសុវណ្ណឡាងទៅ ហើយខណះដែលសំងំដេកអេះពោះ នៅហង្សមាសធ្វើឬក រំភើយយ៉ាងនេះ។

អាចនិយាយបានថា បើសុវណ្ណឡាង មិនវិលរកអាជីពចាស់ទេនោះនាងអាចនឹងបាត់បង់ទឹកប្រាក់រាប់ពាន់ដុល្លារដែលកំពុងទន្ទឹងរងចាំនាង មកយក ហើយក៏ធ្វើឲ្យទស្សនិកជនភ្លេចនាងក៏ថាបានដែរ ទោះបីថ្មីៗនេះនាងបានពញ៉ាកអារម្មណ៍តាមរយៈ ស្ប៉តពាណិជ្ជកម្ម ទឹកដោះឆៅគោសញ្ញាខ្លាឃ្មុំ៕

Kit Sovanalang

មតិយោបល់