ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្លាច​លិង្គ​មិន​ឡើង​រឹង ចូរ​ប្រយ័ត្ន​ស្រា​និង​ថ្នាំ​

អ្នកប្រហែលជាគិតថាការទទួលទានស្រាពីរបីកែវអាចធ្វើអោយកើតមាន អារម្មណ៍ភេទបាន ប៉ុន្តែការញ៉ាំច្រើនពេក បែរជាធ្វើអោយពិបាកក្នុងការបញ្ចូលអារម្មណ៍ទៅវិញទេ។ ការចូលជាតិស្រាច្រើនអាចរំខានដល់ការឡើងរឹងរបស់លិង្គ ប៉ុន្តែឥទ្ធិពលរបស់វានេះមានរយៈពេលជាបណ្តោះអាសន្នទេ។ អ្វីដែលល្អនោះគឺថាការទទួលស្រា មួយឬពីរកែវក្នុងមួយថ្ងៃ ប្រហែលជាមានអត្ថប្រយោជន៍ចំពោះសុខភាព នោះគឺកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង ប៉ុន្តែអត្រានៃការប្រឈមនឹងជំងឺងាប់លិង្គក៏ប្រហាក់ប្រហែលគ្នាដែរ ។

ចំណែកថ្នាំដែលអ្នកទៅទិញតាមឱសថដ្ឋានអាចប៉ះពាល់ដល់ជីវិតនៅលើគ្រែ របស់អ្នកបាន ហើយថ្នាំដែលធ្វើអោយងាប់លិង្គជាញឹកញាប់នោះមាន ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំបំបាត់ការឈឺចាប់ និងថ្នាំប្រឆាំងការបាក់ទឹកកចិត្ត។ ថ្នាំញៀន Amphetamines, Cocaine និង Marijuana ក៏អាចអោយមានបញ្ហាផ្លូវភេទដែរ៕

Pennis

អត្ថបទ៖Health.com.kh

មតិយោបល់