ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ម៉ូ​ដែល​ ​Heidi​ ​Klun​​ ​មាន​ទំ​នា​ក់​ទំ​ន​ង​ជា​មួយ​នឹ​ង​អ្ន​ក​ការ​ពារ​សុ​វត្តិ​ភាព​ខ្លួន​?​

ពាក្យចចាមអារ៉ាមបាននិយាយថា នាង Heidi Klun មានភាពផ្អែមល្អែមទំនាក់ទំនងស្នេហាជាមួយនឹងអ្នកការពាររបស់ខ្លួន បន្ទាប់ពីគាត់បានទៅលំហែរកាយនៅ Sardinia ក្នុងប្រទេសអ៊ីតាលី ។

ស៊ុបភើម៉ូដែល វ័យ ៣៩ ឆ្នាំ បច្ចុបប្បន្នកាលកំពុងដំណើរការឯកសារលែងលៈប្តី ដែលធ្លាប់រួមរស់ជាមួយគ្នា ក្នុងជីវិតអាពាហ៍ពិហាហ៍ ៧ ឆ្នាំកន្លងទៅនេះ។

ប្រភពព័ត៌មានរបស់ Daily Mail បានឲ្យដឹងដែរថា នាង Klun បានចំណាយពេលជាច្រើនជាមួយនឹងកូន និង អ្នកការពាររបស់ខ្លួន ដោយលំហែរកាយលើឆ្នេរខ្សាច់ និង លើការហែលទឹកកម្សាន្តនៅអាងទឹកនោះ ហើយគេបានឃើញថា នាង Klun និងអ្នកការពាររបស់ខ្លួនមើលទៅពិតជាកក់ក្តៅណាស់ ក្នុងការសាងភាពផ្អែមល្អែមនោះ។

អ្នកការពារខ្លួនរបស់នាង Klun បានចាប់ផ្តើមធ្វើការឲ្យនាង ដើម្បីថែទាំសុវត្តិភាពតាំងពីនាងបានទំនាក់ទំនងជាមួយនឹង Seal ដែលជាប្តីរបស់នាងកំពុងដាក់ពាក្យលែងលៈនោះនៅឆ្នាំ ២០០៥ មកម្លេះ។

ប្រភពព័ត៌មានចចាមអារ៉ាមនេះ នាង Klun មិនបានចេញមុខបកស្រាយនោះទេថានាងពិត ឬមិនពិត មានទំនាក់ទំនងស្នេហាជាមួយនឹង អ្នកការពារសុវត្តិភាពខ្លួននោះ៕

មតិយោបល់