គន្លឹះក្នុងការដឹងនូវវិធីសាស្ត្រក្នុង ការជ្រើសរើសក្រវិល គឺដើម្បីស្វែងរកថា តើប្រភេទក្រវិលមួយណា ដែលអាច ជួយលើកសម្រស់របស់ផ្ទៃមុខអ្នកបាន។ ពីព្រោះថាវា គឺជាវិធីដ៏ប្រសើរមួយ ក្នុងការធ្វើអោយរូបរាងអ្នកកាន់តែ មាន ភាពស្រស់ស្អាត ឬ ដើម្បីជួយបន្ថែមភាពលេចធ្លោនៅលើផ្ទៃមុខ តែអ្នកត្រូវចងចាំថា ពួកវាត្រូវតែអាចជួយបន្ថែមនូវ តុល្យភាព ឬ ទ្រង់ទ្រាយដ៏គួរអោយចាប់អារម្មណ៍ទៅលើមុខរបស់អ្នក។ ទាំងនេះគឺជាគន្លឹមួយចំនួន ដែលអាចនឹង ជួយអ្នក ក្នុងការជ្រើសរើសក្រវិលដែលសាកសមទៅនឹងផ្ទៃមុខរបស់អ្នក អោយបានឆាប់រហ័ស ។
• សម្រាប់សុភាពនារី ដែលមានទម្រង់មុខមូល
ចំពោះស្ត្រី ដែលមានទម្រង់មុខរាងមូល នោះពួកគេត្រូវការពាក់ក្រវិលណា ដែលអាចជួយបន្ថែមផ្ទៃមុខ របស់ពួកគេអោយមើលទៅឃើញ វែងជាងមុន ជាមួយនឹងប្រភេទក្រវិលដែលមាន ប្រវែងវែង, រំយោល សំយ៉ុងចុះ ឬ មានរាងជាមុំកែង។ ដោយសារតែខ្សែបញ្ឈររបស់ក្រវិលទាំងនេះបាន ជួយផ្តោតការចាប់ អារម្មណ៍ទៅលើប្រវែង នោះផ្ទៃមុខរបស់ពួកគេអាច នឹងចាប់ផ្តើមមើលទៅឃើញរាង តូចច្រឡឹង និង វែងជាងមុន។
• សម្រាប់សុភាពនារី ដែលមានទម្រង់មុខ រាងពងក្រពើ
ចំពោះស្ត្រីទាំងឡាយណា ដែលមានមុខរាងពងក្រពើ គឺជាប្រភេទស្ត្រីដែលមានសំណាងជាងគេ។ ដោយសារតែ ទម្រង់មុខដែលមានអំណោយផល ពីធម្មជាតិនេះ គឺមានភាពសាកសមនឹងរាល់ក្រវិលគ្រប់ ប្រភេទ និង ទម្រង់ម៉ូតផ្សេងៗជាច្រើន។ ហើយពួកគេ អាចពាក់វាស្ទើរបានតែទាំងអស់ ដើម្បីជួយអោយ រូប រាងគេ កាន់តែមានភាពទាក់ទាញឡើង។
• សម្រាប់សុភាពនារី ដែលមានទម្រង់មុខរាង ជាមុំកែង
មុខដែលមានរាងជាមុំកែង គឺជាប្រភេទទម្រង់មុខ ដែលមានប្រវែងបណ្តោយវែង ជាងទទឹង ហើយវានឹង មិនត្រូវការ ប្រភេទក្រវិលណា ដែលមានប្រវែងវែង នោះទៀតទេ។ ក្រវិលដែលមានលក្ខណៈកឹបខ្លី គឺសម រម្យសម្រាប់ទម្រង់មុខនេះណាស់ តែអ្នកត្រូវជៀសវាង នូវប្រភេទក្រវិលដែលមានលក្ខណៈរំយោងវែង។
• សម្រាប់សុភាពនារីដែលមាន ទម្រង់មុខរាងជ្រុង
ដរាបណា អ្នកអាចជៀសវាងបានូវប្រភេទក្រវិល ដែលមានទម្រង់រាងមុំកែង និង ជ្រុង នោះអ្នកអាចពាក់ ក្រវិល ក្នុងប្រភេទផ្សេងៗទៀតបាន។ ក្រវិលដែលមានរាងរង្វង់ និង រាងកោងចុង នឹងអាចជួយបន្ថែម ភាព មូលប៉ោងដែលចាំបាច់ និង ប្រភេទក្រវិលរាងតំណក់ទឹក , រាងតំណក់ទឹកទ្រវែង ឬ ក្រវិលដែលមានរាង រំយោលច្រើនជាន់ ដែលវាក៏នឹងអាចជួយបន្ថែមប្រវែងខ្លះ ទៅលើផ្ទៃមុខ ដែលមានរាងជ្រុងនេះបានដែរ។
• សម្រាប់សុភាពនារី ដែលមានទម្រង់មុខរាងបេះដូង
អ្នកដែលមានទម្រង់មុខប្រភេទនេះ គឺហាក់នឹងមានថ្ងាសរាងទូលាយ និង មានថ្ពាល់រាងតូចចង្អៀត ជាមួយនឹងចង្ការាងស្រួច។ ប្រភេទទម្រង់មុខបែបនេះ គឺអាចលើកសម្រស់បាន ដោយការបន្ថែមនូវទទឹង បន្តិចទៅលើថ្គាម ជាមួយប្រភេទក្រវិលដែលមានរាង ត្រីកោណ ឬ រាងតំណក់ទឹក៕
អត្ថបទ៖https://health.com.kh
មតិយោបល់