ភ្នំពេញ៖ សារព័ត៌មាន Channel News Asia បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី ០២ខែកញ្ញា ឆ្នាំ ២០១២ ថា សហស្ថាបនិកគេហទំព័រ The Pirate Bay របស់ប្រទេសស៊ុយអ៊ែត ត្រួវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជា។
តុលាការនៃប្រទេសស៊ុយអ៊ែតបានកាត់ទោសឲ្យលោក Gottfrid Svartholm Warg ដែលជាសហស្ថាបនិកគេហទំព័រ The Pirate Bay ជាប់គុកចំនួន ០១ឆ្នាំ កាលពីឆ្នាំ ២០០៩ ដោយចោទថា បុរសម្នាក់នេះ បានរំលោភលើកម្មសិទ្ធិបញ្ហា ប៉ុន្តែតាំងពីពេលនោះមក សហស្ថាបនិករូបនេះមិនបានបង្ហាញវត្តមានខ្លួនឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ចន្ទថារិទ្ធ បានថ្លែងថា លោក Warg ត្រូវបានចាប់ខ្លួនកាលពីថ្ងៃប្រហស្បតិ៍សប្ហាហ៍កន្លងទៅ តាមសំណើររបស់រដ្ឋាភិបាលប្រទេសស៊ុយអ៊ែត។
លោក គៀត ចន្ទថារិទ្ធ បានប្រាប់ AFP ថា រដ្ឋាភិបាលកម្ពុជា នៅមិនទានធ្វើបត្យាប័ននោះលើបុរសរូបនេះនោះទេ គឺរង់ចាំព័ត៌មាន និងឯកសារបន្ថែមពីប្រទេសស៊ុយអ៊ែត។
ពាក់ព័ន្ធនឹងរឿងនេះ ស្ថានទូតប្រទេសស៊ុយអ៊ែតប្រចាំប្រទេសកម្ពុជា ដែលមានទីតាំងនៅទីក្រុងភ្នំពេញ មិនទាន់មានប្រតិកម្មអ្វីនោះទេ៕
មតិយោបល់