កីឡាវាយតិន្នីសសញ្ជាតិស៊ែប៊ី Novak Djokovic ដែលត្រូវប្រកួតជាមួយនឹង Stanislas Wawrinka ត្រូវបានលើកមកប្រកួតនៅថ្ងៃពុធ ម្សិលមិញនេះ ដោយសារកាលពីថ្ងៃអង្គារនោះ បានរំខានការឈ្នះរបស់ខ្លួនដោយសារតែភ្លៀង ទោះបីជាគណៈកម្មាធីការដុតដៃ ដុតជើងខំសម្អាតយ៉ាងណាក្តី តែ មិនអាចបន្តការប្រកួតបានទៀតទេ។
នៅថ្ងៃ ពុធ ម្សិលមិញនេះ ដែរ Novak Djokovic បានបំបាក់ចង្កោមរបស់ Stanislas Wawrinka ស្ទើរតែ ៣ សិត ទល់នឹង សូន្យ ទៅហើយ តែគាប់ជួន Stanislas Wawrinka សុំឈប់នៅ សិតទី ៣ ខណះដែល មានបញ្ហារបួសមិនដឹងមុខនោះ ។ គ្រាប់បាល់ក្នុងការប្រកួតនេះដែរ គឺលទ្ធផល 6-4 6-1 និង 3-1 ។
សម្រាប់ព័ត៌មានជុំក្រោយទៀត កីឡាករ Novak Djokovic នឹងត្រូវជួបជាមួយនឹងកីឡាករអាហ្សង់ទីន Juan Martin del Porto ខណះដែលកីឡាកររូបនេះបានបំបាក់ និងបញ្ចប់អាជីពកីឡាករ Andy Roddick រហូតដល់ទៅ ៤ សិត៕
មតិយោបល់