ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះនាងតូច នរោត្តម ជេនណា សរសើរតារាចម្រៀង មាស សុខសោភា មិនដាច់ពីមាត់ក្នុងថ្ងៃពិសេស

(ភ្នំពេញ): ដូចទស្សនិកជនបានជ្រាបរួចមកហើយថា មាស សុខសោភា គឺជាតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំប្រទេស។ កម្ពុជាក្រៅពីទឹកដមសំនៀងពីរោះ តារារូបនេះក៏ត្រូវបានគេដឹងថាមាន ភាពរួសរាយរាក់ទាក់ចំពោះមនុស្សជុំវិញខ្លួនផងដែរ ។ ហើយអ្វីដែលគេចាប់អារម្មណ៍ជាងនេះគឺ នៅប៉ុន្មានម៉ោងមុន ព្រះនាងតូច នរោត្តមជេនណា បានសរសើរមិនដាច់ពីមាត់អំពីលក្ខណសម្បត្តិរបស់តារាចម្រៀងមាសសុខសោភា ជាពិសេសគឺទៅលើ ចរិតលក្ខណៈរួសរាយរាក់ទាក់។

តាមរយៈការបង្ហោះរូបភាពស្និទ្ធស្នាលជាមួយតារាចម្រៀង មាស សុខសោភា នោះ ព្រះនាងតូច នរោត្តម ជេនណា បានសរសេរសារ ដ៏មានអត្ថន័យយ៉ាងដូចច្នេះថា “ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះជាថ្ងៃរំលឹកកំណើតរបស់អ្នកនាង មាស សុខសោភា | Meas Soksophea តារាចម្រៀងដ៏ល្បីល្បាញលំដាប់កំពូលនៃប្រទេសកម្ពុជា ដែលខ្ញុំស្រឡាញ់ពេញបេះដូង តាំងពីខ្ញុំមានអាយុ៤ឆ្នាំ រហូតមកដល់សព្វថ្ងៃនេះ”។

ព្រះនាងតូចបានបន្តថា “អ្នកនាង មាស សុខសោភា ជាអ្នកចម្រៀងមួយរូបដែលមានទឹកដមសំនៀងល្អ ផ្អែមត្រជាក់ ក្រអួនក្រអៅពិរោះរងំជាប់បេះដូង។ ចម្រៀងជាច្រើនរបស់អ្នកនាង ខ្ញុំស្រឡាញ់ណាស់ហើយថែមទាំងចេះច្រៀងទៀតផង។ ខ្ញុំនៅចងចាំមិនភ្លេចទេ មានពេលមួយនោះ ខ្ញុំបានរួមការងារសិល្បៈជាមួយគាត់ ក្រៅពីជាអ្នកចម្រៀងដ៏ល្បីល្បាញហើយនោះ អ្នកនាងជាបុគ្គលដែលមានលក្ខណះសម្បត្តិ រសរាយរាក់ទាក់ ទន់ភ្លន់ និងមានបេះដូងល្អគួរអោយស្រឡាញ់បំផុត”។

ព្រះនាងបន្តថា “ក្នុងថ្ងៃដ៏ពិសេសនេះ ខ្ញុំសូមជូនពរ Idol ជាទីស្រឡាញ់នៃខ្ញុំ សូមជួបតែសេចក្តីសុខ ចម្រុងចម្រើន មានសុខភាពល្អ ជោគជ័យគ្រប់ការងារ ទទួលបានការស្រឡាញ់រាប់អានច្រើន ពិសេសនោះសូមអោយ Idol មានសម្រស់នៅតែស្អាត និងសូមអោយសំឡេងរបស់ Idol នៅតែពិរោះរងំ បន្តបំរើអារម្មណ៍មហាជនជានិច្ច”។

មតិយោបល់