ផ្នែកវាយតិន្នីសស្រ្តី កីឡាការិនី លំដាប់ទី ២ នាង Yanina Wickmayer បានឈានជើងចូលជុំទី ២ហើយនៅក្នុងព្រឹត្តិការណ៍ Bell Challenge ជាមួយនឹងការបង្ហាញ ទម្រង់លេងដ៏ខ្លាំងក្លារបស់ខ្លួន ដោយជម្រុះកីឡាការិនី Alison Riske។
នាង Yanina Wickmayer គឺជាជើងខ្លាំងមួយរូបសម្រាប់ Quebec City ដោយបានវាយរាប់លើគ្រាប់បាល់លើកីឡាការិនី អាមេរិក Alison Riske ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-3 និង6-3 ដោយប្រើពេលវេលា តែ មួយម៉ោងតែប៉ុណ្ណោះ។
ចំណែកកីឡាការិនី លំដាប់ទី ៥ Romina Oprandi ក៏ចាញ់យ៉ាងភ្ងាក់ផ្អើលផងដែរ សម្រាប់ការប្រកួតថ្ងៃដំបូង ក្រោយធ្លាក់ក្រោមទម្រង់លេងរបស់កីឡាការិនីវ័យក្មេងរបស់អាល្លឺម៉ង់ Annika Beck។
មួយគូរចុងក្រោយនោះមិត្តរួមជាតិ Tatjana Malek ក៏បានទៅកាន់ជុំទី ២ ផងដែរក្រោយទម្លាក់កីឡាការិនីអាមេរិក Alexa Glatch ដោយពិន្ទុ2-0 ពោលគ្រាប់បាល់ 7-6 (7-3) និង 6-3៕
គួរបញ្ជាក់ផងដែរថាកម្មវិធី Quebec City មួយនេះគឺជាកម្មវិធីរបស់ប្រទេសកាណាដា ដោយចាប់ផ្តើមប្រកួតចាប់ពី ថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២ ដោយទំហំទឹកប្រាក់ $220,000៕
មតិយោបល់