អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ជានិច្ចកាលតែងតែបានទទួលអំណោយ ពីសប្បុរសជន, ព្រះសង្ឃ និងជនរួមជាតិនានាបន្តបន្ទាប់ ដើម្បីយកទៅជួយដល់ពលរដ្ឋ ទីទ័លក្រីក្រ, ពិការ, ជរា, អ្នកមានផ្ទុក មេរោគអេដស៏ ដែលមានជីវភាពខ្វះខាត។ ជាក់ស្តែងដូចជានៅព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១២ ព្រះតេជគុណ សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៏មូលនិធិនគរកាយ វត្តព្រះពុទ្ធ សាសនា ព្រមទាំងគណៈកម្មការអាចារ្យវត្តញាណរង្សី សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានប្រគេន ទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
ទេយ្យវត្ថុ ដែលទទួលបានរួមមាន ៖ ថវិកា៤.០០០.០០០រៀល, អង្ករ១តោន, ទឹកស៊ីអីវ១០យួរ, ទឹកត្រី១០យួរ, មី១០កេសតូច, ស្កសរ០៣Kg, ទឹកដោះគោ ២០កំប៉ុង, ទឹកក្រូច៥កេស, ត្រីខ១០យួរ, ទឹកសុទ្ធ១០កេស និង តែ៥០កញ្ចប់។ ដោយឡែក វត្តចំនួន១៤ទៀត ក្នុងខណ្ឌ ឫស្សីកែវ ក៏បានចូលរួមឧបត្ថម្ភ អំណោយបន្ថែមទៀត ក្នុងនោះរួមមាន ៖
១. វត្តមង្គលសត្ថាវ័ន មាន ៖ អង្ករ៥០Kg, បំពង់ទឹកក្តៅ១០, វែកបាយ១០, មី៥កេស, ស្រាក់១០, ចានដែកធំ២, ទឹកត្រី៥យួរ, ខ្ទះ១០, ចានដែកជ័រ១០, ទឹកស៊ីអីវ៥យួរ, វែកឆា១០ និងឆ្នាំងបាយ១០។
២. វត្តប្រជុំសាគរ មាន ៖ ថវិកា១០០.០០០រៀល, អង្ករ៥០Kg, បំពង់ទឹកក្តៅ២, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអីវ ២យួរ, កំសៀវទឹក២, ភួយ២ និងមុង២។
៣. វត្តសុវណ្ណបុទុម មាន ៖ ថវិកា៥០.០០០រៀល, មី២កេស, ទឹកត្រី២យួរ, ទឹកស៊ីអីវ៣យួរ, កំសៀវទឹក១, វែកឆា១, ធុងតូច១, ចានដែក១, ស្រាក់១អំបិល១កញ្ចប់ ខ្ទះ១ និងឆ្នាំងតូច៣។
៤. វត្តឧត្តរាវត្តី មាន ៖ ថវិកា១០០.០០០រៀល, អង្ករ៥០Kg, ស្ករស៥Kg, មី២កេស, ទឹកដោះគោ៥កំប៉ុង, និង តែ ៤កញ្ចប់ ។
៥. វត្តសាមគ្គីក្បាលកោះ មាន ៖ ថវិកា ៥០.០០០រៀល, មី៣កេស, ត្រីខ១យួរ។
៦. វត្តឧទុម្ពរ មាន ៖ ថវិកា១០០.០០០រៀល, អង្ករ៥០Kg, មី១កេស, ទឹកត្រី៥យួរ, ប្រឡុង១, អំបិល៥យួរ។
៧. វត្តសូរិយាពោធិមាស មាន ៖ ថវិកា១០០.០០០រៀល, មី២កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ។
៨. វត្តពោធិព្រះឥន្ធ មាន ៖ ថវិកា១០០.០០០រៀល, ចានស្រាក់៦២, មី១កេស, ទឹកត្រី២យួរ, ទឹកស៊ីអីវ១យួរ, វែកសម្ល៣, ឆ្នាំងបាយ៣ និងវែកបាយ៣។
៩. វត្តក្រពុំពេជ្រ មាន ៖ ថវិកា២៥០.០០០រៀល។
១០. វត្តពោធិយារាម មាន ៖ ថវិកា១០០.០០០រៀល, អង្ករ៥០Kg។
១១. វត្តអម្ពរផល មាន ៖ ថវិកា៥០.០០០រៀល, មី៣កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ស្ករស៥Kg, ទឹកសុទ្ធ២ កេស។
១២.វត្តមង្គលសិរីគៀនឃ្លាំង មាន ៖ ថវិកា២០០.០០០រៀល, ត្រីខ៥០កំប៉ុង, តែ២០កញ្ចប់, ទឹកដោះគោ២០កំប៉ុង, ទឹកត្រី២យួរ, ទឹកស៊ីអីវ២យួរ, ស្ករស២០កញ្ចប់, និងមី២កេសធំ និង១កេះតូច ។
១៣.វត្តឥន្ទពិសី មាន ៖ ថវិកា១០០.០០០រៀល, ទឹកសុទ្ធ១កេស, ប្រឡុង១, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអីវ ១យួរ ។
១៤.វត្តវារិន្ទ មាន ៖ ថវិកា២០០.០០០រៀល, អង្ករ៥០Kg, មី២កេសធំ, ទឹកត្រី២យួរ, ទឹកស៊ីអីវ២យួរ។
ក្នុងឪកាសនោះដែរ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ និងជាអភិបាលរង ខណ្ឌ បានមានប្រសាសន៏ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណសុវណ្ណជោតិ ខឹម សម្បត្តិ ព្រមទាំងគណៈកម្មការអាចារ្យវត្តញាណរង្សី ដែលតែងតែយកចិត្តទុកដាក់ បរិចាកទាំងកំលាំងកាយ-ចិត្ត ដូចជាថវិកា និងសំភារៈជាដើម ក្នុងការជួយឧបត្ថម្ភ ដើម្បីសំរាលរាល់ការលំបាក របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលពួកគាត់ មានជីវភាពទីទ័លក្រីក្រ, ពិការ, ជរា, អ្នកមានផ្ទុកមេរោគអេដស៏ជាដើម។
ជាចុងក្រោយ លោក ជា ពិសី បានសន្យាថា ទេយ្យវត្ថុដែលទទួលបាន លោក និងក្រុមការងារអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នឹងយកទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះអោយបានគ្រប់ៗគ្នា៕
អត្ថបទ៖Phnompenh.gov.kh
មតិយោបល់