ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្វើ​យ៉ាង​ណា​ ពេល​​ខ្ញុំ​​ភ្លេ​ច​​លេប​ថ្នាំ​​គ្រាប់​​ព​ន្យា​​កំ​ណើ​ត​​?

បើទោះជាអ្នកបានភ្លេចលេបថ្នាំគ្រាប់ពន្យាកំណើតរបស់អ្នក យឺតជាង ១២ម៉ោងនោះ ក៏វាអាចនឹង បង្កើននូវឱកាស នៃការមានផ្ទៃពោះរបស់អ្នកបានផងដែរ។ ប្រសិនបើអ្នកបានខក មិនបានលេបថ្នាំណា មួយ ក្នុងចំណោមថ្នាំទាំង ២១គ្រាប់ដំបូង នៃកញ្ចប់ថ្នាំរបស់អ្នក នោះអ្នកត្រូវតែប្រើនូវ ជម្រើសនៃវិធី ពន្យាកំណើតបែបផ្សេងទៀត មានដូចជា ការប្រើស្រោមអនាម័យ ក្នុងរយៈពេល ៧ថ្ងៃ ក្រោយមកទៀត ។
ប្រសិនបើអ្នកបានភ្លេចលេបវា ក្នុងរយៈពេលតិចជាង ២៤ម៉ោង នោះអ្នកត្រូវប្រញាប់លេបវាភ្លាមៗ នោះ និង បន្តប្រើថ្នាំគ្រាប់ដទៃទៀតអោយបានទៀតទាត់ ដូចតាមការណែនាំ។ តែទោះជាយ៉ាងណាក៏ ដោយ ប្រសិនបើអ្នកបានចាំនៅក្នុងថ្ងៃបន្ទាប់ ហើយពិនិត្យឃើញថា អ្នកបានភ្លេចលេបវា កាលពីម្សិល មិញ នោះអ្នកត្រូវលេបវាពីរគ្រាប់ ក្នុងពេលតែមួយ។ អ្នកមិនត្រូវធ្វើការលេបថ្នាំគ្រាប់ពន្យាកំណើត ច្រើនជាងពីរគ្រាប់ ក្នុងរយៈពេល១ថ្ងៃនោះទេ លុះត្រាតែអ្នកទទូលបាននូវ ការអនុញ្ញាតពី អ្នកផ្តល់សេវា ថែទាំសុខភាពរបស់អ្នក ។
ប្រសិនបើវាមានរយៈពេល លើសពី ២៤ម៉ោងតាំងពីពេល ដែលអ្នកបានលេបថ្នាំគ្រាប់ពន្យាកំណើត នេះចុងក្រោយ នោះអ្នកត្រូវលេបនូវថ្នាំដែលអ្នកបានខក និង លេបថ្នាំបន្ទាប់ដែលមានតាមកាលវិភាគ ។ ធ្វើការបោះចោលនូវថ្នាំគ្រាប់ពន្យាកំណើតដែលអ្នកមិនបានលេប និង បន្តលេបថ្នាំគ្រាប់ដែលនៅសល់ នៅក្នុងកញ្ចប់ តាមកាលវិភាគដែលបានណែនាំ។
តែប្រសិនបើអ្នកបានភ្លេចលេបថ្នាំគ្រាប់ពន្យាកំណើត ក្នុងអំឡុងពេលនៃសប្តាហ៍ទី៣ នៃបន្ទះថ្នាំ របស់អ្នក នោះអ្នកត្រូវបន្តលេបថ្នាំគ្រាប់ពន្យាកណើតដែលនៅសល់ក្នុងបន្ទះ ថ្នាំនេះ និង រំលងចោលនូវ ថ្នាំទាំង ៧គ្រាប់ដែលមិនមានជាតិអរម៉ូន ។ ហើយភ្លាមៗនោះ អ្នកត្រូវចាប់ផ្តើមប្រើបន្ទះថ្នាំគ្រាប់ ពន្យាកំណើតថ្មីមួយទៀត ហើយអ្នកត្រូវយល់ថា ក្នុងពេលនេះ អ្នកអាចនឹងមិនមានធ្លាក់ឈាមរដូវទេ រហូតដល់ពេលដែលអ្នក បានបញ្ចប់នូវបន្ទះថ្នាំគ្រាប់ពន្យាកំណើតថ្មីនេះ ។ ក្នុងពេលតំណាលគ្នានេះ ដែរអ្នកត្រូវប្រើនូវមធ្យោបាយពន្យាកំណើត ផ្សេងទៀត រហូតដល់ពេល ដែលអ្នកបានលេបថ្នាំគ្រាប់ ដែលមិន មានជាតិអរម៉ូន ទាំង៧គ្រាប់អស់ ពីបន្ទះថ្នាំថ្មីនេះ ៕

អត្ថបទ៖health.com.kh

មតិយោបល់