ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ច​ម្រៀ​ង​ ​G-Dragon​ ​ច្រ​ណែ​ន​នឹ​ង​ ​PSY​

តារាចម្រៀង G-Dragon បើនិយាយពីដំណើរការរបស់ PSY នៅពេលថ្មីៗនេះ តាមរយៈបទ Gangnam Style លោកពិតជាមានអារម្មណ៍ច្រណែនណាស់ ប៉ុន្តែក៏មានមោទនភាពចំពោះ PSY hyung ដែរ។

រំឭកកាលពីថ្ងៃទី ១៩ តារាចម្រៀង G-Dragon បានធ្វើបទសម្ភាសន៍មួយដែលនិ យាយពីអាលប៊ុមរបស់គាត់ ហើយក៏បាននិយាយថា ចម្រៀង របស់ PSYកំពុងទទួលបាននូវប្រជាប្រិយភាពពីសំណាក់ប្រិយមិត្តទូទាំងពិភពលោក។

តារាចម្រៀង G-Dragon បាននិយាយថា “ខ្ញុំពិតជាច្រណែននឹង PSY hyung ណាស់ ប៉ុន្តែ ពេលខ្លះ ខ្ញុំនិងប្រជាជនកូរ៉េ ក៏មានមោទនភាពដោយសារគាត់ដែរ ដូច្នេះវាពិតជាអស្ចារ្យណាស់ ដែលខ្ញុំបានឭដំណឹងទាំងអស់នេះ ដែលជារឿងមួយមិនគួរឲ្យជឿ”។

G-Dragon បានបន្តទៀតថា “ខ្ញុំពិតជាសប្បាយចត្តណាស់ ចំពោះគាត់ ដែលទទួលបានការគាំទ្រច្រើន ហើយច្រណែនណាស់ដែរ ហេតុដូច្នេះ Bing Bang និង 2NE1 គួរតែធ្វើការងារដែលល្អដូចជារូបគាត់ចឹង”។

ចុងបញ្ចប់នៃបទសម្ភាសន៍ខាងលើ G-Dragon បានក្តោមអត្ថន័យរួមថា “បទចម្រៀងរបស់ PSY hyung គឺលក្ខណៈកំប្លែង ហើយធ្វើឲ្យមនុស្សសប្បាយរីករាយនៅពេលដែលបានស្តាប់ និងមើលវីដេអូនោះ។ សម្រាប់អាលប៊ុមខ្ញុំនៅពេលក្រោយវិញ នឹងរួមសហការជាមួយនឹង អ្នកសិល្បៈបរទេស ”៕

មតិយោបល់