ព័ត៌មានសិល្បៈ និងកម្សាន្ត

គ​ង់​ ​ចា​ន់​រ​ដ្ឋា​ ​ប្រ​តិ​ក​ម្ម​នឹ​ង​ព័​ត៌​មា​ន​ថា​ ​នា​ង​ដ​ណ្តើ​ម​តំ​ណែ​ង​ ​កុ​ល​ ​ដា​វី​ ​និង​ឆៃ ​លី​ដា​ឡែន​

គង់ ចាន់រដ្ឋា តារាចម្រៀងរលកក្រោយដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្រិយមិត្ត និងព្យុះព័ត៌មានចុះពីនាង ជាហូរហែរនោះ ។ថ្មីៗនេះដែរចំពោះការបង្ហាញនូវរូបភាពសិចស៊ីនៅលើ គណនីបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ត្រូវបានបណ្តាញព័ត៌មានក្នុងស្រុកមួយចុះផ្សាយថា នាង កំពុងធ្វើឲ្យ កុល ដាវី និងឆៃ លីដាឡែន មានការព្រួយបារម្ភ និងបាត់បង់តំណែងសិចស៊ី។

ជុំវិញនៃព័ត៌មាននេះដែរ ឆ្លើយឆ្លងជាមួយនឹង គង់ ចាន់រដ្ឋា តាមរយៈទូរស័ព្ទកាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១២ ម្សិលមិញនេះ នាងបានឲ្យដឹងថា “តាមពិតទៅរូបភាពដែលខ្ញុំថត ថាជាស្តាយ៍ថ្មីនោះ ដែលបង្ហោះនៅលើហ្វេសប៊ុក មិនមានគោលបំណងចង់ដណ្តើមតំណែងសិចស៊ីអីនោះទេ ដោយនាងខ្ញុំគិតថាវាគ្រាន់តែជាសិល្បៈក្នុងការថតរូបតែប៉ុណ្ណោះដើម្បីបង្ហាញនូវអ្វីដែលថ្មីជូនដល់ប្រិយមិត្តរបស់ខ្លួន។ម្យ៉ាងវិញទៀត បើគេថាខ្ញុំចង់ដណ្តើម តំណែង បង កុល ដាវី ឬបងឆៃ លីដាឡែន នោះវាមិនពិតទេ ខ្ញុំ មានសមត្ថភាពដល់ថ្នាក់នោះទេ?”។គង់ ចាន់រដ្ឋា បានបន្តទៀតថា សិល្បៈគឺជាការចែករំលែកនូវអ្វីដែលថ្មី សន្លាងដើម្បីឲ្យ Fan ឬប្រិយមិត្តរបស់ខ្លួន មានការភ្ងាក់ផ្អើល ។

ក្រៅពីរឿងខាងលើនេះ គង់ ចាន់រដ្ឋា សម្បុរស្រអែម សម្តីស្រទន់ រួសរាយរាក់ទាក់ បានឲ្យដឹងបន្តថា”នាងកំពុងនឹងមានគម្រោងចេញអាលប៊ុមចម្រៀងផ្ទាល់ខ្លួន ដោយខ្លួនឯង ដោយចូលរួមសហការជាមួយនឹង ក្រុមតារាចម្រៀង Utopia ។តែផ្លែផ្កា នៃគម្រោងនេះមានកម្រិតប៉ុណ្ណោះ នាងមិនបានបញ្ជាក់ឲ្យដឹងទេ ពីស្ថានភាពគម្រោងនោះ ”។ចឹងមានតែរងចាំដាន! នឹងឭដំណឹងល្អ ចេញពីមាត់តារាចម្រៀងដែលកំពុងទទួលបាននូវប្រជាប្រិយភាព ជាពិសេសពីសំណាក់អ្នកសារព័ត៌មាន៕

 

មតិយោបល់