កងកម្លាំងយោធារបស់ប្រទេសចិន បានបញ្ចេញនាវាដឹកយន្តហោះដ៏ ធំរបស់ខ្លួនចេញមកក្រៅ កាលពីថ្ងៃអង្គារម្សិលម៉ិញ ខណៈដែលមានភាព តានតឹងខាងនយោបាយ បានកើតឡើងរវាងប្រទេសទាំងពីរ ជុំវិញជម្លោះ ដណ្តើមយកកោះនៅក្នុងមហាសមុទ្រ។
លោករដ្ឋមន្រ្តីការពារជាតិចិនបានឲ្យដឹថា ការបញ្ចេញនាវាដឹក យន្តហោះចម្បាំងចេញមកក្រៅនេះ គឺក្នុងគោលបំណងពង្រឹងសុវត្ថិភាព សន្តិសុខនៅក្នុងប្រទេស ខណៈដែលមានភាពតានតឹងខាងនយោបាយ ជាមួយនឹងប្រទេសជប៉ុន ហើយការបញ្ចេញនាវា លីអៅមីង ចេញមកក្រៅ នេះ មិនមានគោលបំណងគំរាមកំហែងទៅលើប្រទេសណាមួយនោះទេ គឺ គ្រាន់តែពង្រឹងសន្តិសុខក្នុងប្រទេសតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នា វាដឹកយន្តហោះចម្បាំងនេះឈ្មោះ លីអៅមីងអាចដឹកយន្តហោះចម្បាំងបាន ប្រមាណជាជាង១០០គ្រឿង ហើយអាចចុះ និងចត ដោយងាយស្រួលនៅលើនាវានេះតែម្តង៕
មតិយោបល់