ភ្នំពេញៈ តារាចម្រៀងដែលដាក់ចិត្តផលិតបទភ្លេងថ្មី អ្នកនាង ពេជ្រ សោភា បានសរសេរនៅលើហ្វេសប៊ុកមុននេះបន្តិចព្រឹកថ្ងៃទី៩ ខែមិថុនា ថា ថ្ងៃខួបកំណើតកូនជាថ្ងៃម៉ែពិបាកបំផុត។
អ្នកនាង ពេជ្រ សោភា បានសរសេរថា «អរគុណម៉ែដែលមិនសំរាន្ត ហើយចាំឆ្លងខួបកំណើតជាមួយកូន ថ្ងៃខួបកំណើតជាថ្ងៃដែលកូនរីករាយ តែកូនក៏មិនភ្លេចថា វាជាថ្ងៃដែលម៉ែពិបាកបំផុតក្នុងការបង្កើតខ្ញុំមក អរគុណម៉ែ បើគ្មានម៉ែក៏គ្មានកូននៅថ្ងៃនេះ»។
ពេជ្រ សោភា បានសរសេរបន្តក្នុងន័យសប្បាយរីករាយបំផុត ថា «ទោះគ្មានកម្មវិធីធំដំ តែខ្ញុំសប្បាយចិត្តដែលបាននៅក្បែរម៉ែនៅថ្ងៃនេះ ជូនពរម៉ែសុខភាពល្អកុំសប្បាយភ្លេចអ្នកម្ដាយនៅផ្ទះណា នៅថ្ងៃខួបនេះ ព្រោះនេះក៏ជាថ្ងៃដែលគាត់ឈឺចាប់ខ្លាំងបំផុតដែរ»៕
មតិយោបល់