ព័ត៌មានជាតិ

ម​នុ​ស្ស ​១៩​ ​នា​ក់​ស្លា​ប់​ដោ​យ​សា​រ​កា​រ​ធ្លាក់​យន្ត​ហោះ​នៅ​នេ​ប៉ា​ល់​

នាទីព្រឹកថ្ងៃទី២៨នេះកាលពីវេលាម៉ោង ៦ និង ៣០នៅប្រទេសនេប៉ាល់បានកើតឧប្បតិ្តហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ មួយគ្រឿងដែលគួរឲ្យរន្ធត់ នៅក្នុងនោះមានអ្នកដំណើរជិៈទាំងអស់ចំនួន ១៩ នាក់ បានធ្វើដំណើរទៅក្បែរតំបន់ភ្នំ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏បានធ្លាក់នៅតំបន់ជាយទីក្រុង កាត្មាន់ឌូ របស់ប្រទេសនេប៉ាល់។ បើតាមការឲ្យដឹងពីភ្នាក់ងារ ប៉ូលិស ប្រចាំតំបន់កើតហេតុបានឲ្យដឹងថា អ្នកដំណើរទាំងអស់ នៅលើយន្តហោះនោះ គឺស្លាប់ទាំងអស់។
យន្តហោះដឹកអ្នក ដំណើររបស់ក្រុមហ៊ុម ស៊ីតា បានដឹកមនុស្សចំនួន ១៩នាក់ ដោយក្នុងនោះ មានអ្នកដំណើរ ១៦នាក់ និងបុគ្គលិក បម្រើការលើយន្តហោះនោះចំនួន ៣ នាក់ទៀត។ បន្ទាប់ពីការធ្លាក់យន្តហោះនោះ យើងឃើញថា មានក្រុមអ្នកជួយសង្គ្រោះមកដល់កន្លែងកើតហេតុភ្លាមៗហើយក៏បាន ធ្វើការពន្លត់ភ្លើងឆេះយន្តដែលធ្លាក់នោះ។

យន្តហោះដឹកអ្នកដំណើរនោះ បានព្យាយាមចុះចតមុនពេលកំណត់ ប៉ុន្មាននាទី ដែលស្ថិតនៅតំបន់ លូកឡា ផ្លូវឆ្ពោះទៅកាន់ តំបន់ភ្នំអេវឺរែស ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោកយើងនេះ ប៉ុន្តែការចុះចតនោះមិនបានសម្រេចទេ ដោយសារយន្តហោះនោះ បានធ្លាក់នៅលើច្រាំងទន្លេ ម៉ាណូហារ៉ា ជាយទីក្រុងកាត្មាន់ឌូ នៃប្រទេសនេប៉ាល់។ ទាក់ទងនឹងការធ្លាក់យន្តហោះនេះ គេនៅមិនទាន់បានព័ត៌មានច្បាស់ការនៅឡើយនោះទេ៕

 

មតិយោបល់