កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុន កម្មវិធី អេមហ្មង របស់ Beeline បានផ្ដល់ភាពរំភើបរីករាយហួស ពីការស្មានដល់ អតិថិជនរបស់ខ្លួន នៅទូទាំង ប្រទេស ជាមួយការ ចាប់រង្វាន់ ផ្សងសំណាង រង្វាន់ធំ ។ បន្ទាប់ពីការទន្ទឹងរង់ចាំ របស់អតិថិជន Beeline អស់មួយរយៈពេល មកហើយនោះ ទីបំផុត អ្នកមានសំណាង ឈ្នះរង្វាន់ធំ ដែលមានតម្លៃសរុប ៣០ លានរៀលពី កម្មវិធី អេមហ្មង របស់ Beeline ត្រូវបានបង្ហាញ ឱ្យដឹងជា សាធារណៈក្នុង កម្មវិធីប្រគំតន្ដ្រី A1 ផ្សាយផ្ទាល់តាមទូរទស្សន៍ MyTV ដោយមាន ទស្សនិកជន រាប់លាននាក់ ជាសាក្សីទស្សនា នៅទូទាំងប្រទេស ។
អតិថិជនម្ចាស់លេខ ០៩០ ៩៧៧ ៨៦៧ ជាអតិថិជន ដែលមានសំណាងបំផុត បានឈ្នះរង្វាន់ធំបំផុត ចំនួន ១៥ លានរៀល។ អតិថិជនម្ចាស់លេខ ០៦០ ៣៧០ ៥៨៩ គឺជាអតិថិជន មានសំណាងម្នាក់ទៀត ដែលមាន សំណាងឈ្នះរង្វាន់ធំ ចំនួន ១០ លានរៀល ហើយអតិថិជនម្ចាស់លេខ ០៦០ ៤៤៩ ៤៧១ គឺជាអតិថិជន មានសំណាង ទីបីដែលឈ្នះរង្វាន់ ៥ លានរៀល ។
នៅក្នុងពេលនោះដែរ Beeline ក៏បានធ្វើការផ្ដល់រង្វាន់ ដល់អតិថិជនប្រចាំសប្ដាហ៍ទី ៤ របស់កម្មវិធី អេមហ្មង ដែលបានចាប់ឆ្នោត កាលពីថ្ងៃអាទិត្យ ទី ២៣ ខែកញ្ញា ឆ្នាំ ២០១២ រួមមាន ទី១-ស៊ូ វិបុល មកពីខេត្ដកំពង់ស្ពឺ មានទូរស័ព្ទ លេខ ០៦៧ ២២៤ ៣៩៩ បានឈ្នះទឹកប្រាក់ ១០ លានរៀល ទី២- គីង តាក់ មកពី ខេត្ដកំពត មានទូរស័ព្ទលេខ ០៩០ ៥១៧ ៧១៤ បានឈ្នះទឹកប្រាក់ ៥ លានរៀល និងទី៣- Wang Juying មកពីរាជធានីភ្នំពេញ មានទូរស័ព្ទលេខ ០៦៧ ៤៦៤ ២៦៥ បានឈ្នះទឹកប្រាក់ ២ លានរៀល ។
លោក Ashraf Sahab នាយកផ្នែកពាណិជ្ជកម្មរបស់ Beeline កម្ពុជាបានមានប្រសាសន៍ថា “សូមអបអរសាទរ ដល់អ្នកឈ្នះរង្វាន់ពីកម្មវិធី អេមហ្មង របស់ Beeline ។ ការផ្ដល់ជូនដ៏អស្ចារ្យ មិនទាន់ បញ្ចប់ត្រឹម កម្មវិធី អេមហ្មង ទេ Beeline នឹងនៅខិតខំបន្ដដើម្បីនាំមកជូន ទីផ្សារកម្ពុជានូវការផ្ដល់ ជូនដ៏អស្ចារ្យ និងអ្វីៗ ជាច្រើនទៀត សម្រាប់អតិថិជន ស្មោះស្ម័គ្រ របស់យើង។ Beeline គឺអ្វីគ្រប់យ៉ាងប្រកប ដោយថាមពល ភាពរស់រវើក និងកម្លាំងចិត្ដ ហើយនេះគឺជាអ្វី ដែលយើង នឹងបន្ដផ្ដល់ជូនដល់ ទីផ្សារកម្ពុជា”។
Beeline គឺជាផ្នែកមួយរបស់ក្រុមហ៊ុន VimpelCom ដែលជាក្រុមហ៊ុន ទូរគមនាគមន៍ធំបំផុតទី ៦ នៅ លើពិភពលោក មានអតិថិជនចំនួន ២០៥ លាននាក់ និងមានប្រតិបត្ដិការ នៅប្រទេសរុស្ស៊ី សមាគមរដ្ឋ ឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី និងអាហ្វ្រិក ដោយគ្របដណ្ដប់លើ ប្រជាជនប្រហែល ៨៦៤ លាននាក់ផងដែរ ៕
មតិយោបល់