ព័ត៌មានសិល្បៈ និងកម្សាន្ត

Azealia​ ​Banks​​ ​​​​ប​ញ្ជា​ក់​ពី​កា​រ​ស​ហ​កា​រ​ជា​មួ​យ​នឹ​ង​ ​Lady​ ​Gaga​ និ​​ង​​ ​Kanye​ ​West​

នៅពេលថ្មីៗកន្លងមកនេះ តារាចម្រៀងរ៉េបស្បែកខ្មៅនាង Azealia Banks បាននិយាយការសហការជាមួយនឹង តារាចម្រៀង Lady Gaga និង Kanye West តាមរយៈអាលប៊ុមថ្មីដែលនឹងចេញក្នុងពេលឆាប់ៗខាងមុខនេះ។

តារាចម្រៀងស្រីស្បែកខ្មៅរូបនេះបាននិយាយប្រាប់ដល់ Mix TV ថា “នាងកំពុងធ្វើការជាមួយនឹង Lady Gaga ប៉ុន្តែការងារជាមួយនឹងតារាចម្រៀងសិចស៊ីរូបនេះ គឺជាការងារចម្ងាយតែប៉ុណ្ណោះ តាមរយៈសារអេឡិចត្រូនិច តាមរយៈអ៊ីនធើណេត”។តារារូបនេះ បានបន្តទៀតថា យើងមានបទថ្មីក្រោមចំណងជើងថា ‘Red Flame’និង ‘Ratchet’ ហើយក៏មិនដឹងថាហេតុអ្វីនាងសហការជាមួយនឹង Lady Gaga នោះដែរ ប៉ុន្តែ បទ នេះ នឹងចេញប្រសិនជានាងបង្ខំឲ្យចេញនោះ។

និយាយពីការងារជាមួយនឹងតារាចម្រៀងរ៉េប Kanye West នាងបានបន្តថា គឺជាការងារមួយពោរពេញទៅដោយសំណើច ហើយក៏ជាពេលវេលាវិស្សមកាលរបស់ខ្ញុំ នៅ Hawaii ក៏ត្រូវថតឈុតខ្លះនៅទីនេះដែរ។

Azealia Banks បានសង្ឈឹមយ៉ាងមុខមាំថា នាងនឹងបង្ហាញខ្លួនជាមួយនឹងអាលប៊ុម Broke With Expensive Taste នៅឆ្នាំក្រោយនេះ៕

មតិយោបល់