ព័ត៌មានសិល្បៈ និងកម្សាន្ត

ទ​ស្ស​នា​ប​ទ​​ច​ម្រៀ​ង​ ​“ថ្ងៃ​បា​ក់​រ​សៀ​ល​”​ ​ស្នា​ដៃ​ចុ​ង​​ក្រោ​​យ​​រ​​ប​​ស់​ក​វី​ ​ជុំ​ ​ប៊ុន​ធឿ​ន​

បទចម្រៀង មួយបទដែលរំពងបេះដូងរបស់មហាជននាពេលចុងក្រោយជាមួយនឹងសម្លេងខ្លុយដ៏សែនស្រណោះស្រណោក ហើយក៏ជាបទ ដែលជាស្នាដៃចុងក្រោយ ដែល ប្រិយមិត្តលែងបានស្តាប់ ក៏ដូចជាលែងបានឃើញទឹកដៃនិពន្ធរបស់លោក នោះគឺបទ ថ្ងៃបាក់រសៀល ក្រោមការនិពន្ធ ទំនុកច្រៀងដោយ កវីនិពន្ធ ជុំ ប៊ុនធឿន ដែលបច្ចុប្បន្នកាលលោកបានចាកឋានទៅហើយ។

បទ ថ្ងៃបាក់រសៀល គឺជាបទចម្រៀងមួយបទ ដែលនិយាយសារសព្ទពីបញ្ហាបេះដូងបុរសម្នាក់ទន្ទឹងរងចាំស្នេហាពី នារីដែលខ្លួនស្រលាញ់ តែចាំយូរទៅកាន់តែយូរ ដែលស្ទើរតែធ្វើឲ្យបុរសម្នាក់នោះ ស្ទើរតែសូន្យជីវិតដោយសារតែការចង់ចាំនូវស្នេហាមួយនេះ។ស្របពេលនឹងទំនុកច្រៀង ក៏ដូចជាបទចម្រៀងនេះចេញ កវីនិពន្ធ ជុំប៊ុនធឿន បានដេកឈឺទៅហើយ ដោយដេកមើលនូវបទ ខ្លួនចុងក្រោយដែលចេញលក់នៅលើទីផ្សារ តាមរយៈការផ្សាយ ប្រូម៉ូសិននៅលើ ប៉ុស្តិ៍អប្សរា លេខ ១១ ។

មិនបានប៉ុន្មានផងលោកក៏ចាប់ផ្តើមឈឺធ្ងន់ធ្ងរទៅៗដោយសាររោគមហារីកបំពងក ក៏បានលាចាកលោកនេះ ទៅ ដោយបន្សល់នូវកូនស្រីជាទីស្រលាញ់របស់ខ្លួន ២ នាក់ ។តែទោះជាយ៉ាងណាក៏ដោយពាក្យចាស់លោកបានពោលថា “ទូកទៅកំពង់នៅ” កវីនិពន្ធ ជុំ ប៊ុនធឿន ដោយបន្សល់នូវស្នាដៃជាច្រើនរាប់មិនអស់ ជាមួយនឹងផលិតកម្មរស្មីហង្សមាស៕

ទស្សនាបទ ថ្ងៃបាក់រសៀល ដែលនិពន្ធ ដោយលោក ជុំ ប៊ុនធឿន និងច្រៀងដោយ ព្រាប សុវត្ថិ៖

 

មតិយោបល់