យោងតាមទិន្នន័យ និងការស្រាវជ្រាវរបស់ The Globe Shopper City Index(GSCI) បានឲ្យដឹងថា ទីក្រុងហុងកុងទៅជាទីផ្សារដែល ទាក់ទាញអ្នកដំណើរ ឲ្យមកទិញឥវ៉ាន់ច្រើនជាងគេនៅក្នុងអាស៊ី។
ក្នុងចំណោះពិន្ទុ ១០០ ទីក្រុងហុងកុង ទទួលបាន ៦៨.៥ ដែលជាពិន្ទុខ្ពស់ជាងគេ បើធៀបទៅនឹងបណ្ដាទីផ្សារ ២៥ផ្សេងទៀតនៅក្នុងតំបន់អាស៊ី។
យោងតាមទិន្នន័យដែលបានមកពីគណៈកម្មាការទេសចរណ៍ប្រចាំទីក្រុងហុងកុងបានឲ្យដឹងថា កាលពីឆ្នាំ ២០១១ ចំនួនភ្លៀវទេសចរមានចំនូន ៤២លាននាក់។
ភ្ញៀវទេសចរស្រ្ដីម្នាក់បានលើកឡើងថា មូលហេតុដែលនាំឲ្យគាត់មកទស្សនាទីក្រុងហុងកុង ក៏ថា វាជាឋានសួគ៌ប្រណិតមួយដែលមាននូវអ្វីដែលយើងត្រូវការ។ រីឯស្រ្ដីម្នាក់ទៀតបានលើកឡើងថា ហុងកុង សម្បូរដោយផ្សារទំនើប និងហាងលក់សម្លៀកបំពាក់ និងរបស់ដែលមានតម្លៃ គួរឲ្យចង់បានជាច្រើន គ្រប់មុខទំនេញខ្នាតអន្តរជាតិ គឺមានលក់នៅហុងកុង។
ក្នុងនោះ ការស្នាក់នៅក៏មានសុវត្ថិភាព និងផាសុកភាព ដែលតាមសណ្ឋាគារនីមួយៗ បំពាក់ដោយសម្ភារៈទំនើបៗ ដោយតម្លៃបន្ទប់ក៏គួសម ដោយសណ្ឋាគារលំដាប់ផ្កាយពីរ មានតម្លៃ ៩០ដុល្លារអាមេរិកក្នុងមួយយប់។
ប្រភពខាងលើក៏បានបញ្ជាក់ផងដែរថា សៀងហៃ និងប៉េកាំង ជាប់ចំណាត់ថ្នាក់លេខ ៣ និង ៤ក្នុងចំណោមទីផ្សារដែលមានភ្ញៀវទេសចរណ៍ដើរទិញទំនិញខ្ពស់៕
មតិយោបល់