ព័ត៌មានសិល្បៈ និងកម្សាន្ត

តន្ត្រី​សប្បុរសធម៌​របស់អាលិយ៉ាដំបូង​ហាក់បីដូច​ជាមិនកាក់កប

ពិធីការនី និងជាឌីជេ ហើយបច្ចុប្បន្នកាលក៏ជាតារាសម្តែងកំពុងតែប្រទាក់អារម្មណ៍របស់ទស្សនិកជនយ៉ាងច្រើនគួរសមនោះ គឺ អាលីយ៉ា ។កាលពីរាត្រីថ្ងៃទី ៨ ខែ កក្កដាកន្លងទៅថ្មីនេះ តារាសម្តែងរូបនេះបានបង្កើតនូវតន្ត្រីមូលនិធិ ឬតន្ត្រីសប្បុរសធម៌ ដើម្បីកុមារកំព្រា និងវិរៈសិល្បៈករដែលបាត់បង់នូវសមត្ថភាពរកថវិការ និងវីរៈសិល្បៈករដែលជួបនូវបញ្ហាសុខភាពជាដើម ។

ក្នុងការប្រគុំតន្រ្តីនេះ ដែរហាក់បីដូចជាមិនទទួលជោគជ័យ ដោយសារតែភ្លៀងមួយមេធំ បានរារែកភ្ញៀវមិនឲ្យមកចូលរួមក្នុងការប្រគុំតន្រ្តី នេះ ។តែទោះជាយ៉ាងនេះក្តីសម្រាប់កម្មវិធីនេះនៅតែដើរយ៉ាងរលូនដោយមិនមានចំណុចខ្វះខាតឡើយ ។

តារាសប្បុរស្រអែមនៅមុខនឹងកាម៉ារ៉ា មុននឹងកម្មវិធីបើកឆាកនាងបាននិយាយថា ចំពោះតន្ត្រីលើកនេះនាងធ្វើដើម្បីកុមារកំព្រានៅក្នុងកម្ពុជា និងវិរៈសិល្បៈករចាស់ៗ ដែលបាត់បង់នូវកាយសម្បទា បើអាចទៅរួចនាងនឹងធ្វើវាក្នុងមួយឆ្នាំ ២ ដង ផងដែរ ។

អ្វីដែលប្លែកនោះ នៅក្នុងកម្មវិធីនេះ ប្រភពកៀកកិតនឹងតារាសម្តែងរូបនេះបាននិយាយថា អាលីយ៉ា បង្កើតតន្ត្រីនេះឡើង មើលទៅដូចជាមិនបង្កើត ហាក់បីដូចជា កំពុងតែថតកាយវិការខារ៉ាអូខេមិនដឹងទេ សូម្បីតែ ហោមរោងក៏គ្មាន ពិធីការក៏មិនច្បាស់ ឯការរៀបចំនៅចំណុចកន្លែងទទួលភ្លៀវវិញក៏មិនដឹងថាយ៉ាងម៉េចនោះដែរ ។

ប្រភពព័ត៌មានមួយទៀតបានអះអាងថា ពិតហើយវាជាតន្ត្រីមែន តែក៏ត្រូវថតឲ្យជាលក្ខណៈវីដេអូ ដើម្បីនាំចេញទៅក្រៅប្រទេស ហើយយកថវិការទាំងនោះត្រលប់មកវិញដើម្បិជួយដល់កុមារកំព្រាដែលទន្ទឹងនឹងរងចាំជំនួយ ។ប្រភពព័ត៌មាននេះ បានអះអាងបន្តទៀតថា មូលហេតុដោយសារតែមើលទៅមិនរៀបរយនៃកម្មវិធីនេះ ដោយសារតែវាជាលើកទីមួយ វាត្រូវតែខ្វះខាត់មុខក្រោយអីចឹងហើយ ហើយមូលហេតុមួយទៀតនោះគឺ បញ្ហាចំបងគឺមានភ្លៀងរាងរាំងទៀតផង ៕

ក្រោយបញ្ចប់នូវតន្រ្តីនេះ អាលីយ៉ា ភ្ងាក់ព្រឺត នៅពេលដែល អ្នកក្បែរខ្លួន រួមទាំង សិល្បៈករលើឆាក បានបើកនូវទំព័រ ថ្មី ដោយច្រៀងបទខួបកំណើតរបស់នាង នឹងកាត់នំដើម្បីអបអរក្នុងការបញ្ចប់នូវកម្មវិធី នេះដែរ រួមនឹងខួបកំណើតរបស់នាង ៕

មតិយោបល់