តារាចម្រៀង និងសម្តែងនាង នៅ សុនីតា ដែលប្រិយមិត្តស្គាល់នាងនាពេលចុងក្រោយតាមរយៈការថតស្ពត់ផ្សាយពាណិជ្ជកម្ម ឲ្យផលិតផលទឹកដោះគោឆៅ សញ្ញា ខ្លាឃ្មុំ ។នៅ សុនីតា រយៈពេលប្រឡូកក្នុងសិល្បៈនាពេលប៉ុន្មានឆ្នាំនេះ មិនទាន់មានបទណា ឬការសម្តែងណាដែលធ្វើប្រិយមិត្ត ទទួលបាននូវអារម្មណ៍ ព្រឺព្រួចនៅឡើយនោះទេ។
ទាក់ទិននឹងបញ្ហាជីវិតស្នេហារបស់ សុនិតា វិញ ត្រូវបានមហាជនដឹងថា នាងមានទំនាក់ទំនងស្នេហាជាមួយនឹង តារាចម្រៀង រួមដំបូល លោក អេនដា តែគួរឲ្យសោកស្តាយរឿងមួយនេះឆាប់រលត់ដូចស្នេហាភ្លើងចំបើងអីចឹង ដោយបែកចែកផ្លូវគ្នា ។ប្រភពព័ត៌មានចុងក្រោយ ដែលចុះបង្ហាញដោយសារព័ត៌មានក្នុងស្រុកមួយក៏បានឲ្យដឹងថា អេនដា មិនអាចបំភ្លេចនាង សុនិតា បានទេ ទោះបីជានាងទាត់ចោលក៏ដោយ អាចនិយាយឈឺបានថាកំពុងទទួលរងនូវព្យុះកម្មដួងចិត្តរឿងស្នេហាមួយនេះ។
នៅពេលថ្មីៗនេះផងដែរ នៅ សុនីតា បានបញ្ជេញនូវសារមួយ នៅលើបណ្តាញទំនាក់ទំនងសង្គមថា “គ្មានវាសនាបានរស់នៅជាមួយនឹងគ្នា ជាមនុស្សលេងសើច ហេតុអ្វីមិនដែលជួបស្នេហាពិត ហើយហេតុអ្វីអ្នកទាំអស់គ្នាមិនចូលចិត្តអ្នកសម្តែងដូចជារូបនាង ឬមួយត្រូវរស់នៅពិភពមួយតែម្នាក់ឯង”។សារមួយនេះបានបញ្ជាក់ឲ្យដឹងថា នាង សុនិតា កំពុងតែទទួលរងនូវរឿងរ៉ាវកម្សត់ដោយមិនប្រទះនូវរឿងស្នេហាពិតសោះនោះ ហើយកំពុងតែដេកឈឺចិត្តទៀតផង។ ដោយឡែកមួយវិញទៀត ក្រុមមហាជនវិភាគឯករាជ្យបានធ្វើការវិភាគថា “ឬសុនិតា ត្រូវបាន អេនដា ក្បត់ចិត្ត ឬមួយនាងជួបស្នេហាក្រោយទៀត បន្ទាប់ពីបែកជាមួយនឹង អេនដា ហើយក៏ជាស្នេហាមិនពិតដែរនោះ ដែលធ្វើឲ្យនាងឈឺចាប់រហូតដល់បញ្ជេញសារមួយនេះ ដើម្បីរំលែកការឈឺចាប់របស់នាង”។ ប្រភពអ្នកវិភាគដដែលបានបន្តទៀតថា បើសិនដូចជាប្រភពព័ត៌មានក្នុងស្រុកមួយបានចុះនោះថា សុនិតា ចោលអេនដានោះ នេះបើនិយាយទាក់ទងនឹងផលកម្មវិញប្រហែលជា កម្មតបដោយកម្មហើយ តែបើនិយាយពី បញ្ហាជម្រើសនាសម័យនេះ មនុស្សគ្រប់រូបមានសិទ្ធបញ្ចេញមតិ មានសិទ្ធ ចង់បានអ្វីដែលខ្លួនចង់បាន និងមានសិទ្ធ ដកហើយ មិនដាក់វិញ និងដាក់ហើយដាក់រហូត ឬបើតាមទ្រីស្តីប្រូបាប ហូតហើយមិនដាក់វិញ ក៏ថាបានដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មាន Fan របស់នាងជាច្រើនបានបង្ហាញ Comments ចង់រៀបការជាមួយនឹងនាង ហើយអ្នកខ្លះទៀត មិនជឿថា នាងជួបនូវស្នេហាកម្សត់បែបនេះទេ បើសម្រស់របស់នាងស្អាតផូរផង់យ៉ាងនេះ តើបុរសណា ដែលមិនចង់បានស្រីស្អាតរូបនេះមកថ្នាក់ថ្នមបំពេរ លួងលោមទៅ?៕
មតិយោបល់