
iPad Mini ត្រូវបានប្រកាសដោយក្រុមហ៊ុន Apple នៅក្នុងថ្ងៃទី 23 ខែតុលា ឆ្នាំ 2012។ ដែល iPad Mini WiFi គឺមានលក់នៅថ្ងៃទី 2 ខែវិច្ឆិកា ចំណែកឯ iPad Mini អាចប្រើ Sim បាននឹងមានលក់បន្ទាប់ពី iPad Mini WiFi ពីរសប្តាហ៍។
iPad Mini ក្រុមហ៊ុន Apple គិតថាជា iPad ដែលមានសក្កានុពល ប៉ុន្តែបែបជាមុខងាររបស់វាគឺមានលក្ខណៈស្រដៀងគ្នាជាមួយនឹង iPod touch 5 ឬ iPad 2 ដោយវាបានប្រាប់ត្រឹមតែ Chipset Apple A5, LTE 4G និង DC-HSPA Networking, New Lightning Connector និង iOS 6 ហើយវាជា Tablet ដែលទំហំតូចដ៏ល្អបំផុត។
មុខងារមានដូចជាៈ
អេក្រង់ទំហំ 7.9 អ៊ីងជាមួយនឹងទំហំនៃការបង្ហាញ 1024×736 163 ppi មាន Processor Apple A5 កាមេរ៉ាទំហំ 5 មេហ្គាភិចសែល 1080p iSight និងការមេរ៉ា HD 720p FaceTime រួមទាំង LTE/DC-HSPA+/EVDO Data និង Lightning Connector៕
មតិយោបល់