ចិនៈ បុរសម្នាក់នៅក្នុងទីក្រុងប្រទេសចិនដែលជន់លិចដោយទឹកជំនន់ បានបង្កើតសម្ភារៈម្យ៉ាងតាមរឿងនិទានរបស់ចិន ដើម្បីការពារជើងកុំឲ្យទទឹកពេលដើរលើផ្ទៃទឹក គឺដើរនៅលើបង្គោលសរសរតូចពីរយ៉ាងស្វាហាប់។
បុរសម្នាក់នោះត្រូវបានគេឃើញថា បានដើរដោយមូលជើងខោដើម្បីកុំឲ្យទទឹក នៅតាមផ្លូវដែលបានជន់លិចជ្រៅមិនអាចធ្វើដំណើរថ្មើជើងរួច បុរសម្នាក់នោះបានប្រើបង្គោជំនួយខ្ពស់ពីរដើមដើរយ៉ាងរំភើយ។
តាមប្រភព អត្តសញ្ញាណនៃបុរសម្នាក់នោះមិនត្រូវបានគេស្គាល់ទេ ប៉ុន្តែអ្នកខ្លះធ្វើការសន្និដ្ឋានថា បុរសម្នាក់នោះពិតជាស្ទាត់ជំនាញក្នុងការដើរ ដោយប្រើសរសរជំនួយខ្ពស់មួយណោះខ្លាំងណាស់ ប្រហែលជាអ្នកដែលទទួលបានការហាត់រៀនពីមុនមក៕
https://youtu.be/MSaLzWycCzs
មតិយោបល់