ព័ត៌មានសិល្បៈ និងកម្សាន្ត

Son​ ​Dam​ ​Bi​ ​ប​ង្ហើ​ប​ប​ទ​ថ្មី​ជា​មួ​យ​នឹ​ង​ទឹ​ក​ភ្នែ​ក​ស្រ​ក់​ត​ក់​ៗ​

តារាចម្រៀង Son Dam Bi នៅពេលថ្មីៗមកនេះបានបង្ហើបនូវវីដេអូចម្រៀងសាកល្បងរបស់ខ្លួនក្រោមចំណងជើងថា “Dripping Teaser” ដែលចេញក្នុងពេលឆាប់ៗខាងមុខនេះក្នុងមីនីអាលប៊ុមទី ៤ របស់នាង។

កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ម្សិលមិញនេះ ខាងផលិតកម្ម Pledis Entertainment ក៏បានបញ្ចេញនូវវីដេអូសាកល្បងរបស់ខ្លួនផងដែរនៅលើបណ្តាញ Youtube ។ចំពោះវីដេអូសាកល្បងនេះដែរមានរយៈពេលតែ ២៨ វិនាទី ជាមួយសកម្មភាពបើកឆាកក្បាលដំបូងមើលទៅដូចញាប់ញ័រណាស់ ដោយអបមកជាមួយនឹងសំលេងភ្លៀងស្រក់តក់មុននឹងនាង Son Dam Bi បង្ហាញខ្លួន ដោយស្លៀកឈុតព័ណ៏ស និងបង្ហើបសំឡេង តែក៏ត្រូវបានកាត់ផ្តាច់ដោយអស់វិនាទី។

តាមរយៈបទ ចម្រៀងនេះដែរ និងចេញនៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោម៖

មតិយោបល់