ម្ចាស់បទចម្រៀង “បេះដូងអើយ” បទ “៣៥ ថ្ងៃ” និងបទ”ពិភពលោកនេះមានកន្លែងណាដែលខ្ញុំត្រូវទៅ” របស់លោក ខេម គឺទទួលបាននូវប្រជាប្រិយភាពយ៉ាងសម្បើបផងដែរ។ បញ្ចេ្រសមកវិញ ស្របពេលនឹងទទួលបានកេរ្តិ៍ឈ្មោះនេះដែរ ខេម បច្ចុប្បន្នកាលហាក់ដូចជាស្រុតនូវប្រជាប្រិយភាពរបស់ខ្លួន ដោយមិនទាន់មានបទ ណាល្បីគួរឲ្យចាប់អារម្មណ៍ដូចបទ ខាងលើ ទោះបីជាមានបទ ថ្មីៗជាហូរហែរក្តី ដូចជា លួចស្នេហ៍អ្នកគ្រូក្រមុំ និងបទ ចុងក្រោយដែលនិពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ ក្រោមចំណងចំណងជើងថា “បងដឹងថាអូនអស់អារម្មណ៍ហើយ” តែក៏មិនមែនជាបទ ពិរោះណាស់ណា ដែលធ្វើឲ្យតារាចម្រៀង ដែលមានដើមកំណើតនៅខេត្ត កំពង់ឆ្នាំង រូបនេះងើបមុខឡើងវិញនោះដែរ។
ទោះបីជាមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងរូបនេះឧស្សាហ៍ឡើងឆាកក្តី តែក៏មិនមែនបានន័យថា អាចស្រូបយកប្រជាប្រិយភាពតាមរយៈការឡើងឆាកនោះទេ។កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅថ្មីៗនេះ វត្តមានរបស់ខេម នៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ ក្រៅពីសម្លេងទះដៃអបអរ ចំពោះវត្តមានរបស់តារារូបនេះ តែដូចជាមិនអ៊ឹកធឹក ដូចតារាល្បីផ្សេងនោះទេ ដោយពួកគេតែងតែការហែរហមពី Fan របស់ខ្លួនទៅជាមួយដើម្បីអបអរខ្លួនជានិច្ច។
យ៉ាងណាមិញប្រភពព័ត៌មានរបស់មហាជនដែលគាំទ្រតារាចម្រៀងសម្លេងស្អក់រូបនេះ បានឲ្យដឹងថា “មូលហេតុដែលធ្វើឲ្យតារាចម្រៀងរូបនេះបាក់ស្រុតប្រជាប្រិយភាព ដោយសារតែ គ្មានបទចម្រៀងដែលពិរោះឲ្យតារារូបនេះ ។តែទោះជាយ៉ាងណាក៏ដោយប្រភពអ្នកគាំទ្រដដែលបានឲ្យដឹងថា បើសិនជារ៉ុលក្រោយទៀតរបស់ផលិតកម្ម ថោន និងមានបទ ថ្មី និងពិរោះ និងធ្វើឲ្យតារាចម្រៀងរូបនេះងើបមុខឡើងវិញជាក់ជាមិនខានឡើយ”៕
មតិយោបល់