ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រី​​ស្រ​ស់​ឆើ​ត​ឆា​យ​ ​Kyary​ ​Pamyu​ ​Pamyu​​​​ ​​ ​​ ប្រ​កា​ស​ត​ន្រ្តី​ទេ​ស​ច​រ​នៅ​ខែ​​កុ​ម្ភៈ​

ទីក្រុងតូក្យូ៖តារាម៉ូដែល និងជាតារចម្រៀង Kyary Pamyu Pamyu វ័យ ១៩ ឆ្នាំ បានប្រកាសនៅសប្តាហ៍នេះ ឲ្យដឹងថា តន្ត្រីទេសចររបស់ពិភពលោករបស់នាងនឹងចាប់ផ្តើមនៅ ខែ កុម្ភៈ ឆ្នាំ ២០១៣ ខាងមុខនេះ ។សម្រាប់តន្រ្តីទេសចរ របស់នាងជាលើកដំបូងនៅ Budokan នាទីក្រុងតូក្យូ មាន Fan ចូលរួមរហូតដល់ទៅ ៩,០០០ ។

ស្រីស្រស់ឆើតឆាយ Kyary Pamyu Pamyu នឹងបង្ហាញខ្លួនចំពោះតន្ត្រីទេសចរបពិភពលោក នៅទីក្រុងប៉េកាំង នាថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៣ បន្ទាប់មកបារាំង នាថ្ងៃទី ១០ ខែឆ្នាំដដែល មុននឹងធ្វើការសម្តែង ២០ យុត្ថាធិកា ផ្សេងគ្នា ក្នុងចំណោម ១០ ប្រទេស នៅទ្វីបអឺរ៉ុប អាមេរិកខាងជើង និង អាស៊ី ។

កាលពីខែ សីហា កន្លងទៅនេះ តារាចម្រៀងស្រស់ឆើតឆាយរូបនេះក៏បានបង្ហាញវត្តមានច្រៀងម្តងដែរ ហើយបទចម្រៀងរបស់នាង ទទួលបានការគាំទ្រផងដែរនៅលើ បណ្តាញ Youtube ដោយមានអ្នកដឹងឭយ៉ាងច្រើនហូរហៀរ។អ្នកប្រូម៉ូតបាននិយាយថាបទចម្រៀងដែលនាងច្រៀងចុងក្រោយ គឺ “Fashion Monster,” ដោយទទួលស្គាលរហូតដល់ទៅ ៦៣ ប្រទេស ។បទចម្រៀងនេះដែរ គឺធ្វើការលក់នៅលើ iTunes នៅ Finland, Hong Kong, Taiwan, U.Sនិង Canada៕

មតិយោបល់