បើទោះជាអ្នកណាៗក៍មើលឃើញថាអាជីពសិល្បៈរបស់តារាចម្រៀងនាង វ៉ានីឡា កាន់តែស្ងាត់ទៅៗ រកកល់នឹងបាត់បង់ទីផ្សារ ក្នុងពេលដែលកុងត្រារបស់នាងនៅមិនទាន់អស់ពីហង្សមាសនៅឡើងក្ដី ក៍តារារូបនេះ បានអះអាង ខ្លួនមិនបន្ទោសចំពោះហង្សមាសនោះទេ។ ផ្ទុយទៅវិញនាងថាខ្លួនឯងវិញទេ ដែលរុញអោយទីផ្សារសិល្បៈរបស់ខ្លួនដាំក្បាលចុះ។
វ៉ានីឡា និយាយថា ហង្សមាសមិនដែលមានគំនិតមិនផលិតបទចម្រៀងអោយខ្លួននោះទេ បើទោះជានាងមានរឿង និងបើទោះជានៅហង្សមាស លែងមានលោកសុខ ជំនោរ ជាបង្អែក។ នាងថាហង្សមាស នៅតែចង់ផលិតចម្រៀងអោយខ្លួន ប៉ុន្តែមកពីនាងស្នើសុំមិនទាន់ទទួលយកការងារនៅហង្សមាស នៅឡើយ ទើបហង្សមាស ក្រៅពីអត់ទម្លាក់បទថ្មីអោយនាង ក៍ប្រកាសមិនហៅនាងឡើងប៉ុស្តិ៍។ នាងថាកុងត្រាជាមួយហង្សមាសនៅសល់ជាង១ឆ្នាំទៀត ដោយនាងនៅតែរំពឹងថា ហង្សមាសមិនចោលនាងទេ នៅពេលនាងសម្រេចថានឹងវិលត្រលប់ទៅទទួលច្រៀងវិញ។ នាងថាមិនចោលហង្សមាសទេទោះជាផុតកុងត្រា។ នាងថាខ្លួនមិនចោលសិល្បៈដូចគ្នា ប៉ុន្តែបើអោយទទួលការងារសិល្បៈពេលនេះក៍អត់នោះដែរ។ នាងថាដរាបណា រឿងក្ដីមិនទាន់ត្រូវបានតុលាការដោះស្រាយអោយមានយុត្តិធម៌ នោះនាងមិនមានអារម្មណ៍ចេញចូលសិល្បៈជាដាច់ខាត ទើបនាងប្រកាសថាភាពស្ងប់ស្ងាត់ ក្នុងវិស័យសិល្បៈនាពេលចុងក្រោយ មិនមែនជាកំហុសហង្សមាស។ យ៉ាងណាមិញ នាងមិនទាន់បង្ហើបថាពេលណាទើបតុលាការនឹងអោយលទ្ធផលរឿងក្ដីនោះ ដោយគ្រាន់តែអះអាងតុលាការកំពុងដំណើរការការកាត់ក្ដី។
ខាងក្រោមនេះ ជាបទសម្ភាសន៍ជុំវិញការត្រលប់ចូលក្នុងសិល្បៈរបស់វ៉ានីឡា:
https://www.youtube.com/watch?v=6W_QEITkyqA
មតិយោបល់