ឱក សុគន្ធកញ្ញា ក្លាយជាតួឯក​ក្នុង​រឿង​ថ្មីរបស់​ហង្ស​​មាស

ប្រភពព័ត៌មានចចាមអារ៉ាមមួយបានឲ្យដឹងថា តារាចម្រៀងស្រីឱក សុគន្ធកញ្ញា ដែលកំពុងទទួលបាននូវប្រជាប្រិយភាព ទាំងការច្រៀង និង ថតស្ពត នោះ នៅពេលថ្មីៗនេះកំពុងទទួលបានមុខងារថ្មី ទៀតនៅក្នុងទ្រនំធំរបស់ហង្សមាស នោះគឺ ជាតារាភាពយន្ត។

ប្រភពដដែលបានឲ្យដឹងថា តារាចម្រៀងស្រីរូបនេះកំពុងទទួលបានសាច់រឿងថ្មី ផលិតដោយហង្សមាស គ្រោងនឹងថតនាប៉ុន្មានថ្ងៃខាងមុខទៀតក្នុងខែ វិច្ឆិកា ឆ្នាំ ២០១២ ដែលជាសាច់រឿងខ្លី ដែលមានតួឯក នាង សុគន្ធកញ្ញា ។ទោះបីជាយ៉ាងនេះក្តី ប្រភពដដែលមិនបានបញ្ចេញ ឬបង្ហើបឲ្យដឹងថា តួប្រុស ដែលត្រូវសម្តែងជាមួយនឹង សុគន្ធ កញ្ញា ជានរណានោះទេ?

នេះគឺជាដំណឹងមួយល្អ សម្រាប់ មហាជនដែលគាំទ្ររូបនាង ក៏ដូចជាFan របស់នាង៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *