ព័ត៌មានជាតិ

​ប្រធាន​ផ្នែក ​Windows ​របស់ ​Microsoft ​សុំ​ឈប់​ពី​ការងារ ​ដោយ​សារ​មាន​សម្ពាធ

ក្រុមហ៊ុនMicrosoft ទើបតែនឹងបង្កើតនូវព្រឹត្តិការអស្ចារ្យមួយ ប៉ុន្តែសម្រាប់តែនៅពេលនេះ Microsoft ជួបនូវរឿងមិនល្អទៅវិញ។

យោងតាមសារព័ត៌មាន Business Insider ដែលចុះផ្សាយនៅថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះថា លោក Steven Sinofsky ដែលជាប្រធានផ្នែក Windows របស់ក្រុមហ៊ុន Microsoft បានលាឈប់ពីការងារ។

ក្រុមហ៊ុន Microsoft បានជ្រើសតាំងលោក Julie Larson-Green ដែលជាប្រធានផ្នែក Windows Software ឲ្យមកកាន់តំណែងប្រធានផ្នែក Windows វិញ។

គេនៅមិនទាន់ដឹងមូលហេតុដែលបណ្ដាលឲ្យគាត់លាឈប់នោះទេ ប៉ុន្តែបើតាមការបញ្ជាក់ពីគេហទំព័រ AllThingsD បានឲ្យដឹងថា ប្រហែលជាលោកឈប់ដោយសារមានការគាប់សង្កត់ផ្នែកការងារ និយាយរួមគឺមានសម្ពាធតែម្ដង។

លោក Steven Sinofsky ធ្វើការជាមួយនឹងក្រុមហ៊ុនអស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតដល់លោកបានក្លាយជាប្រធានផ្នែក Windows កាលពីឆ្នាំ ២០០៩ ហើយស្នាដៃចុះក្រោយរបស់លោកគឺ Windows 8 និង Surface៕

មតិយោបល់