ព័ត៌មានសិល្បៈ និងកម្សាន្ត

Psy​ ​ច្រា​ន​ចោ​ល​ពា​ក្យ​ថា​លោ​ក​ស​ហ​កា​រ​ជា​មួ​យ​ នឹ​ង​ ​ JB​​ ​ក្នុ​ង​​អា​ល​ប៊ុ​ម​ក្រោ​យ​

តារាចម្រៀង Psy កំពុងធ្វើការស្ទាបស្ទង់ថា គាត់ប្រហែលនឹងធ្វើការសហការជាមួយនឹង តារាងវ័យក្មេងសញ្ជាតិកាណាដា Justine Bieber ។

ម្ចាស់បទចម្រៀង ‘Gangnam Style’ របស់កូរ៉េខាងត្បូង វ័យ ៣៤ ឆ្នាំរូបនេះ បានធ្វើការច្រានចោលចំពោះពាក្យចចាមអារ៉ាមថា លោកំពុងធ្វើការសហការជាមួយនឹង តារាចម្រៀងវ័យក្មេងសញ្ជាតិកាណាដា ដែលធ្វើឲ្យលោកមានការភ្ងាក់ខ្លួនព្រឺត នៅពេលដែលបានឭសំនួរនៅ MTV Europe Music Awards នោះ។

នៅពេលដែលឭសំនួរថា លោកកំពុងធ្វើការជាមួយនឹង Justine Bieber តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះ បានឆ្លើយថា “ខ្ញុំបានបញ្ចូលអ្នកដែលត្រូវធ្វើការជាមួយនឹងខ្ញុំរួចរាល់ហើយ ចំពោះបទ បន្ទាប់នោះ”។ចំពោះរឿងដែលថាខ្ញុំ សហការជាមួយនឹងតារាចម្រៀងវ័យក្មេង ១៨ ឆ្នាំនោះ ខ្ញុំមិនអាចប្រាប់អ្នកបានទេ ថាវាយ៉ាងម៉េចនោះ ហើយក៏មិនអាចប្រាប់ថា ខ្ញុំកំពុងផលិតបទថ្មី ឬសហការជាមួយនរណាឡើយ ខណៈពេលនេះ ។ សម្រាប់អាលប៊ុមថ្មីនេះដែរគឺច្រៀងតែខ្ញុំឯក ឯង ដោយបញ្ចូលជាភាសាអង់គ្លេសច្រើន សង្ឈឹមថាអ្នកនឹងទទួលយកវា។

ខ្ញុំក៏សប្បាយរីករាយណាស់ដែរ ហើយក៏សុំទោសផង ព្រោះថាពេលដែលខ្ញុំសម្តែងបទ ចម្រៀងពួកគេមើលមកខ្ញុំថាសប្បាយរិករាយណាស់ តែពួកគេមិនបានផ្តល់គំនិតអ្វីជូនខ្ញុំឡើយ ហើយដូច្នេះយើងនិងបញ្ចូលជាភាសាអង់គ្លេសខ្លះ ចំពោះបទថ្មីនោះ។

កាលពីថ្ងៃទី ១១ កន្លងទៅនេះ តារាចម្រៀង Psy ក៏បានទទួលពានរង្វាន់ពី MTV Europe Music Awards ក្នុងនាមជាអ្នកដែលបង្កើតវីដេអូ ល្អផ្តាច់គេ។

គួររំឭកផងដែរថា បទ ចម្រៀង ‘Gangnam Style’ របស់ Psy គឺកំពុងទទួលបានការចូលចិត្តមើលនៅលើ បណ្តាញ Youtube ដោយមានអ្នកចុចមើលរហូតដល់ទៅ 700,000,000 ដង៕

ទស្សនាបទ ‘Gangnam Style’ របស់ Psy ដូចខាងក្រោម៖

មតិយោបល់