អាថ៍​កំបាំង​នៅ​ក្រោយ​កិច្ច​ព្រម​ព្រៀង ​១០​ឆ្នាំ​របស់ ​Apple ​និង ​HTC

កាលពីថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសនៅលើ ប្លក់របស់ខ្លួនថា Apple និង HTC បានស្វែងរកវិធីបញ្ចប់ជម្លោះ ដោយយល់ព្រមចុះកុងត្រាប្រើប្រាស់ប៉ាតង់រួមគ្នា រយៈពេល ១០ឆ្នាំ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុន HTC និង Apple តែមិនបានបង្ហើបឲ្យដឹងពីព័ត៌មានលម្អិតនោះទេ ព្រោះថា ត្រូវបានធ្វើឡើងជាលក្ខណៈលួចលាក់ មិនបើកចំហ។

នៅថ្ងៃនេះ គេហទំព័រ Mashable បានចុះផ្សាយថា អ្នកវិភាគ Shaw Wu បានបង្ហាញឲ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងដែល HTC ធ្វើឡើងជាមួយនឹង Apple នោះ គឺក្រុមហ៊ុន HTC បានយល់ព្រមចំណាយឲ្យ Apple នូវទឹកប្រាក់ ៦-៨ដុល្លារអាមេរិក ក្នុងការប្រើប្រាប់ប៉ាតង់លើ Android មួយគ្រឿង។

បើដូចអ្វីដែលលោក Shaw Wu និយាយមែននោះ មានន័យថា ក្នុងមួយឆ្នាំ HTC ត្រូវបង់ឲ្យក្រុមហ៊ុន Apple នូវទឹកប្រាក់ប្រមាណពី ១៨០លានដុល្លារអាមេរិក ទៅ ២៨០លានដុល្លារអាមេរិក ដោយចំនួនទឹកប្រាក់នេះ ផ្នែកលើតួលេខនៃការរំពឹងទុករបស់ក្រុមហ៊ុន HTC ថានឹងលក់បាន ៣០-៣៥លានគ្រឿងក្នុងឆ្នាំ ២០១៣៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *