ព័ត៌មានសិល្បៈ និងកម្សាន្ត

ពៅ​ ​ប​ញ្ញា​ពេ​ជ្រ​ ​ដ​ង្ហើ​យ​រ​ក​ជំ​នួ​យ​

យោងតាមប្រភពព័ត៌មានថ្មីៗនេះដែរ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកបានឲ្យដឹងថា នាងពៅ បញ្ញាពេជ្រ អតីតតារាចម្រៀងរបស់រស្មីហង្សមាស បានត្អូញត្អែរថា “នាងខ្ញុំ ពៅ បញ្ញាពេជ្រ សូមជម្រាបសួរបងប្អូនទាំងអស់ ឲ្យបានជ្រាបថា នាងខ្ញុំ បានវិលមកកាន់ មាតុប្រទេសយើងវិញហើយ ដោយសារនាងខ្ញុំមិនមានលទ្ធភាពបន្តការព្យាបាល នៅប្រទេសគេ ។ នាងបានបន្តទៀតថា នាងសង្ឈឹមថា បងប្អូនមាមីង ទីឆ្ងាយជិត និងផ្តល់កំលាំងចិត្ត ផ្តល់ជាជំនួយតាមសទ្ធាជ្រះថ្លា ដើម្បីឲ្យនាងខ្ញុំបន្តជីវិត បានបន្តការព្យាបាល នៅស្រុកខ្មែរ ទៅទៀត។ ”

នៅលើ Wall Post ដដែលអតីតតារាចម្រៀងរូបនេះបានបង្ហាញរូបដែលនាងបានហាត់ប្រាណតាមវិជ្ជសាស្ត្រ ដោយចងផ្អោបដូចនំអន្សមចឹង ។ឃើញស្ថានភាពរបស់នាងបែបនេះ ពិតជាធ្វើឲ្យ មហាជនជាច្រើន អាណិតដល់រូបនាងជាពន់ពេក ។ នៅថ្ងៃនេះដែរ ចំពោះព័ត៌មាននេះដែរ ក្រុមការងារយើង បានឲ្យដឹងថា ខាងក្រុម ប្រហុកខ្មែរ ក៏បានត្រៀមខ្លួនទៅសាកសួរសុខទុក្ខ រូបនាង ដល់គេហដ្ឋានផងដែរ ដោយពាំនាំនូវថវិកា ក្នុងដៃ មួយចំនួនផងដែរ ។

គួររំលឹកថា អតីតអ្នកចម្រៀងកញ្ញា ពៅ បញ្ញាពេជ្របន្ទាប់ពីនាងបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេល៧ឆ្នាំ ធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញហើយទស្សនិកជនតែងគាំទ្រដល់តារាចម្រៀងស្រគត់ស្រគំ ដែលមានសំឡេងស្រួយស្រេះរូបនេះ ប៉ុន្តែជាអកុសលនាងត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់ប្រហារទៅលើរូបនាងយ៉ាងសាហាវ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ និង២០នាទីព្រឹក មុខសាលាឡែត ក្បែររបងក្រសួងឧស្សាហកម្មរ៉ែនិងថាមពល បណ្ដាលឲ្យតារា រូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយទទួលរងការបាញ់ប្រហារនេះពៅ បញ្ញាពេជ្រ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម បន្ទាប់មកបានបញ្ជូនបន្តទៅកាន់ប្រទេសថៃ ហើយសំងំព្យាបាលនៅទីនោះ ។ មកទល់នឹងពេលនេះតារាចម្រៀងស្រីរូបនេះបានក្លាយទៅជាជនពិការ ស្ថិតនៅលើរទះរុញ អស់រយៈពេល ៥ ទៅ ៦ ឆ្នាំទៅហើយ តែទោះជាយ៉ាងស្ថានភាពជំងឺរបស់នាងគេសង្ឈឹមនឹងអាចជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណែកសប្បុរសជនដែលមានបំណងចង់ផ្តល់ថវិកាដើម្បីជួយសង្គ្រោះ ដល់អាយុជីវិតតារាចម្រៀងរូបនេះ អាចធ្វើការទំនាក់ទំនងតាមរយៈ អ៊ីមេលរបស់នាងផ្ទាល់ Panhapich_peou@yahoo.com ឬតាមមូលនិធិសូដានីតា អាចម្យ៉ាងវិញទៀតតាមរយៈ សមាគមន៍សិល្បៈករខ្មែរ ដែលមាន លោក សុះ ម៉ាច ជាតំណាង៕

 

មតិយោបល់