ម្ចាស់បទ «On The Floor» នឹងធ្វើដំណើរទៅកាន់ទឹកដីនៃប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដើម្បីសម្ដែងនូវការប្រគំតន្ដ្រី Dance Again World Tour។
<
p style=”text-align: left;”>តារាចម្រៀង Jennifer Lopez នឹងបង្ហាញខ្លួននៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ក្នុងពេលចាប់ៗនេះជាមួយនឹងការប្រគំតន្រ្ដី Dance Again World Tour។ Dance Again World Tour ត្រូវបានធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ ២០១២ ទៅកាន់បណ្ដាប្រទេសមួយចំនួន ដូចជា ម៉ាឡេស៊ី ភីលីពិន អារ៉ាប់រួម ជាដើម។
យោងតាមព័ត៌មានពី Media Asia បានឲ្យដឹងថា រយៈពេលនៃការប្រគំតន្ដ្រី Dance Again World Tour នៅក្នុងប្រទេសចិន នៅសល់ប្រហែលជា ១០ថ្ងៃទៀត ប៉ុន្តែសំបុត្រចូលរួមទស្សនាលក់អស់ជាង ៩០ភាគរយ ដូច្នេះមានន័យថា ប្រិយមិត្តដែលគាំទ្រ តារាចម្រៀង Jennifer Lopez មានច្រើន នៅក្នុងប្រទេសចិនជាពិសេសគឺទីក្រុងសៀងហៃតែម្ដង៕
មតិយោបល់