ព័ត៌មានសិល្បៈ និងកម្សាន្ត

Park​ ​Yoo​ ​Chun​ ​សិ​ច​ស៊ី​ក្នុ​ង​ទ​ម្រ​ង់​​ ឯ​ក​​ស​ណ្ឋា​ន​ម​ន្ត្រី​ប៉ូ​លិ​ស​សេ​ដ្ឋ​កិ​ច្ច​

នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះរូបថតថ្មីរបស់តារាចម្រៀងនិងតារាសម្តែង Park Yoo Chun ត្រូវបានគេអាប់ឡូតចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់ JYJ ដោយរូបថតនោះតារាចម្រៀង និងសម្តែង Park Yoo Chun ស្ថិតនៅ ក្នុងឯកសណ្ឋានជាមន្ត្រីប៉ូលិសផ្នែកសេដ្ឋកិច្ច។

រូបថតនេះដែរត្រូវបានក្រុមអ្នកផលិត MBC ដែលជាអ្នកផលិតរឿង I Miss You ដោយបានចែករំលែករូបថតនេះជាមួយនឹងតារាសម្តែង Jang Mi YinandSong Ok Sook

រឿង I Miss You នេះដែរគឺជាសាច់់រឿងមួយដែលនិយាយពីស្នេហ៍កម្សត់ដំបូងរបស់តារា Yoon Eun HyeនិងYoo Seung Ho ។ក្នុងសាច់រឿងនេះដែរ Park Yoo Chun ដើរតួជា Han Jung Woo ក្នុងនាមជាអ្នកស៊ើបអង្កេតរឿងឃាតកម្ម ។ម្យ៉ាងវិញទៀតជាតួម្នាក់ដោយចងចាំពីស្នេហាដំបូង ដែលកប់ក្នុងជម្រៅបេះដូងនោះ។ចំណែក Yoon Eun Hye ត្រូវដើរតួជា Lee Soo Yeon ដែលជាមនុស្សម្នាក់ស្ថិតក្នុងនាមជាមនុស្សដំបូង ឬស្នេហ៍ដំបូង របស់ Han Jung Woo

ចំពោះរឿង I Miss You និងមានវត្តមាននៅលើរលកធាតុអាកាស នៅយប់ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១២ នេះនៅលើកញ្ជាក់ទូរទស្សន៍ KST វេលាម៉ោង ៩ និង ៥៥នាទី ថ្ងៃ ស្ថិតនៅក្នុងប្រទេសកូរ៉េ៕

 

មតិយោបល់