ប្រាក់​ចំណេញ​របស់​ Apple ​ក្នុង​ឆ្នាំ​ ២០១២​ ខ្ពស់​​កប់​ពពក​

តើប្រាក់ចំណេញរបស់ក្រុមហ៊ុនណាមួយច្រើនជាងគេ ក្នុងចំណោម ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅក្នុងតំបន់ ពាណិជ្ជកម្ម Sillicon Valley?

យោងតាមរបាយកាណ៍ស្ថិតិរបស់ក្រុមហ៊ុន Statista ដែលបានចុះផ្សាយនៅ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១២ ថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Microsoft, Google, eBay,Yahoo, Amazon និង Facebook បូករួមបញ្ចូលគ្នាមិនស្មើនឹងប្រាក់ចំណេញរបស់ Apple តែឯងផង។

ប្រភពខាងលើបានបញ្ជាក់ថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Apple ក្នុងឆ្នាំ ២០១២ មានចំនួន ៤១.៧ពាន់លានដុល្លារអាមេរិក ដែលប្រាក់ចំណូលសរុបមានចំនួន ១៥៦.៥ពាន់លានដុល្លារអាមេរិក។

ប្រភពដដែលបានឲ្យដឹងបន្ថែមទៀតថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន Microsoft, Google, eBay,Yahoo, Amazon និង Facebook បូករួមបញ្ចូលគ្នាគឺបានត្រឹមតែ ៣៤.៤ពាន់លានដុល្លារអាមេរិក មានន័យថា ក្រុមហ៊ុនធំៗទាំង ៦នេះ បូករួមបញ្ចូលគ្នា ក៏នៅតែស្មើ នឹងប្រាក់ចំណេញរបស់ Apple។

របាយការណ៍ដែល Statista បានផ្ដល់ឲ្យនេះ គឺរាប់ចាប់តាំងពីខែ តុលា ឆ្នាំ ២០១១ ដល់ខែកញ្ញា ឆ្នាំ ២០១២៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *