ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីតតារាសិចនាង Shu Qi ​ផឹកស្រាឡើងប៉ោឡែ​​

អតីតតារាសិចនាង Shu Qi បានចូលរួមក្នុងកម្មវិធីមួយ ដោយនាង​ផឹកស្រាជាច្រើន​ឡើងប៉ោឡែ ។​
កាលព្រឹកមិញនេះដែរ ទំព័រ Urban South Entertainment បាន​ចុះផ្សាយពីការផឹកគ្រឿងស្រវឹងរបស់ Shu Qi ។ ក្នុងព្រឹត្តិការណ៍នោះក្រៅពីនាង Shu Qi នៅមាននាង Li Bingbing ដែល​ឃើញផឹកជាច្រើនពែង ដែលបណ្តាលឲ្យខ្លួនស្ទើតែបាត់បង់ស្មារតី ដោយមុខឡើងក្រហម ។​

នេះមិនមែនជាលើកទី ១ នោះទេ ​ដែលនាង Shu Qi លេច​មុខ​ក្នុងរូបភាពស្រវឹងនោះ និយាយរួម​ឲ្យតែកម្មវិធីជប់លៀង ធំ ដែលមានស្រា នាងតែងតែស្រវឹងជានិច្ច ។ អ្វីដែលគេ​សង្ស័យមួយទៀត ក្នុងពិធីមង្គលការតារាសម្តែង Zhang Zhen នាងក៏បាន​​ផឹកស្រាឡើងយំ ផងដែរ ។​
ជាមួយនឹងស្ថានភាពទាំងនោះ មានសារព័ត៌មានក្នុងទឹកដីតៃវ៉ាន់ជាច្រើន បានចុះផ្សាយ ថា ​”អាចបណ្តាល​មកពីនាង​មានវិបត្តិផ្លូវចិត្តអ្វីមួយហើយ បាន​ជាចូលចិត្តផឹក ស្ទើរតែពេលខ្លះមិនដឹងខ្លួនោះ” ៕​




មតិយោបល់