ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុម​​ភ្ងៀ​វ​ទេ​ស​ច​រ​ណ៍​ ​​នាំ​គ្នា​​​រាំ​​នៅ​​ព្រ​លា​ន​យ​ន្ត​ហោះ​​សៀ​​ម​រា​ប​​

​នៅ​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០១២ ម្សិលមិញ​ដែរ នៅលើ​បណ្តាញ Youtube គេ​ប្រទះឃើញ វីដេអូ ដែល​មាន​រយ:ពេល ៤ នាទី និង ៤០ វិនាទី ដែល​និយាយ​ពី​ហ្វូងមនុស្ស​នាំ គ្នា​រាំ​នៅក្នុង​កម្មវិធី 2 million passenger’s Flash Mob at Siem Reap’s Airport ដែល​រៀបចំ​ដោយ​ព្រលាន យន្តហោះ​ទីក្រុង សៀ​មរាប​។

​កម្មវិធី 2 million passenger’s Flash Mob at Siem Reap’s Airport គឺ​ជា​កម្មវិធី រាំ​ដើម្បី​អបអរ​ដល់​ភ្ងៀវ ជាតិ ភ្ងៀវ អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាម​ព្រលានយន្តហោះ អង្គរ​សៀមរាប​។​ចំពោះ​វីដេអូ​ឃ្លិប​មួយ​នេះ​វិញ សម្រាប់​ក្បាល​ដំបូង គឺ​គេ​ចាក់​បទ “​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​” ដែល​ច្រៀង​ដោយ តារាចម្រៀង ព្រាប សុវត្ថិ និង​កញ្ញា សុគន្ធ និសា និង​មាន​បទ​ជា​ភាសា​អង់គ្លេស​ជា​បន្តបន្ទាប់​ទៀត ដោយ​មាន​ការ​ចូល​រាំ កម្សាន្ត​ពី​ក្រុម ភ្ងៀវទេសចរណ៍ អន្តរជាតិ​ផង​ដែរ ។​

​រហូតមក​ទល់​នឹង​ពេលនេះ​វីដេអូ ឃ្លិប​មួយ​នេះ​មាន​អ្នក​ចុច​បង្ហាញ ត្រឹមតែ ៣០០ នាក់​ជាង​តែប៉ុណ្ណោះ ៕
​ទស​ន្សនា​វីដេអូ ឃ្លិប​ដូចខាងក្រោម​៖


​ទស្សនា​បទ ““​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​””​ដូចខាងក្រោម​៖


មតិយោបល់