ព័ត៌មានជាតិ

ព្យុះ​សង្ឃ​រា​​បុ​ប្ផា​ ​បា​ន​​ស​ម្លា​ប់​​ម​នុ​ស្ស​​ជិ​ត​ ​៣​០​០​​​នា​ក់​ ​នៅ​​ហ្វី​លី​ពី​ន​​

​របាយការណ៍​ថ្មី​បានឲ្យដឹងថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះសង្ឃរា​បុប្ផា នៅ​ភាគខាងត្បូង ប្រទេស ហ្វីលីពីន បាន​កើន ឡើង​ប្រហែល ៣០០​នាក់​ហើយ ខណៈ​ក្រុម ជួយសង្គ្រោះ កំពុង​ដឹកនាំ​ប្រតិបត្តិការ សង្គ្រោះ​នៅ តំបន់ ដែល រង​ផលប៉ះពាល់​នោះ នេះ​បើ​យោងតាម​ទីភ្នាក់ងារ Reuters​។​

​ក្រុម​ជួយសង្គ្រោះ កំពុងតែ​ខ្នះខ្នែង តាមរ​យក​មនុស្ស​ជាច្រើន​នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន ប៉ុន្តែ​ប្រតិបត្តិការ សង្គ្រោះ មាន​ការលំបាក ព្រោះថា តំបន់​ដែល​ត្រូវ​សង្គ្រោះ​នៅ​ឆ្ងាយៗ​ពីគ្នា​។​

​ព្យុះ​ទី​ហ្វុង​បុប្ផា​នេះ ដែល​មាន​ល្បឿន​ខ្យល់ ១២០​គ​.​ម ក្នុង​១​ម៉ោង និង សន្ទុះ​ខ្យល់​រហូតដល់ ១៥០​គ​.​ម​ក្នុង​១​ម៉ោង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ព្យុះ​សង្ឃរា ឈ្មោះ​បុប្ផា បាន​វាយប្រហារ​ប្រទេស ហ្វីលីពីន នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៤ ខែ​ធ្នូ បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​សន្ទុះ​ខ្យល់​បោកបក់ ក្នុង​ល្បឿន ២១០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង បណ្តាលឲ្យមាន ការ រអិល​បាក់​ដី នៅ​តំបន់ មីន​ដា​ណាវ ខណៈ​ដែល​ប្រជាជន​ជាង ៤០.០០០​នាក់ ផ្លាស់ប្តូរ​លំនៅ ខណៈ​ព្យុះ​នេះ​វាយ ប្រហារ​ភាគខាងត្បូង​ហ្វីលីពីន​៕​

មតិយោបល់