ព័ត៌មានជាតិ

អេ​ហ្ស៊ី​ប ផ្ដល់​អំណាច​ឲ្យ​យោធា ក្នុងការ​ចាប់ខ្លួន​ជន​ស៊ីវិល ដែល​បង្ក​ភាពអសន្តិសុខ មុន​ពេល​រដ្ឋធម្មនុញ្ញ​ច្បាប់​ថ្មី​ត្រូវបាន​ទទួលស្គាល់​


​យោធា​ប្រទេស​អេ​ហ្ស៊ី​ប​ត្រូវបាន​មេដឹកនាំ​នៃ​ប្រទេស ប្រគល់​អំណាច​ឲ្យ ក្នុង​ការចាប់ខ្លួន លើ​ជន​ស៊ីវិល ដែល​បង្ក​នូវ​ភាពអសន្តិសុខ​នៅក្នុង​ប្រទេស​។​

​នៅ​ព្រឹក​ថ្ងៃទី ១១​ខែវិច្ឆិកា ឆ្នាំ ២០១២ នេះ គេហទំព័រ CNN បាន​ចុះផ្សាយ​ថា លោក មហា​ម៉េត ម៉ូ​ស៊ី ប្រធានាធិបតី​អេ​ហ្ស៊ី​ប បាន​ចេញ​ប្រកាស​ថា រដ្ឋាភិបានល​បាន​ប្រគល់​អំណាច​ឲ្យទៅ​កងទ័ព និង​នគរបាល ដែល​រក្សា​សន្ដិសុខ​ជាតិ មាន​សិទ្ធិ​ចាប់ខ្លួន​ជន​ស៊ីវិល ដែល​បង្ក​នូវ​ភាពអសន្ដិសុខ និង​អណាធិបតេយ្យ នៅក្នុង​សង្គម មុនពេល​ធ្វើ​ប្រជាមតិ​ទទួលស្គាល់​
រដ្ឋធម្មនុញ្ញ​ច្បាប់​ថ្មី នៅ​ថ្ងៃ​ទី ១៥​ខែ​ធ្នូ​ខាងមុខ​។​

​មូលហេតុ​នៃ​ការ​ចេញ​បទបញ្ជា​ថ្មី​នេះ ដោយសារតែ មាន​ការប៉ះទង្គិច​គ្នា រវាង​អ្នកគាំទ្រ​លោក​ប្រធានាធបតី និង​ក្រុម​អ្នកប្រឆាំង​ធ្វើ​ប្រជាមតិ ដែល​កាល​ប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​កាលពី​សប្ដាហ៍​មុន​៕​

មតិយោបល់