ក្រុមឧទ្ទាមស៊ីរី​ ចង់​ក្ដោបក្ដាប់​ អាកាស​យាន​ដ្ឋាន​នៅ​ដាម៉ាស

អ្នកនាំពាក្យរបស់ក្រុមឧទ្ទាមស៊ីរី បាននិយាយថា នៅពេលនេះ អាកាសយានដ្ឋានគឺចាប់ផ្តើមប្រើប្រាស់ដោយ យោធាស៊ីរី និងជៀសវាងប្រើប្រាស់ដោយពួកស៊ីវិល។ នេះបើយោងតាមគេហទំព័រ BBC បានចុះផ្សាយនៅ ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១២។
មានការប្រយុទ្ធគ្នាមួយបានកើតឡើងរវាងក្រុមឧទ្ទាម និងកងកម្លំាងរបស់រដ្ឋាភិបាលស៊ីរី នៅតំបន់ជាយក្រុង ជុំវិញរដ្ឋធានីដាម៉ាស ដែលគេស្គាល់ថាហ្គូតា កាលពីថ្មីនេះ។ ក្រោយពីការប្រយុទ្ធគ្នា អាកាសយានដ្ឋាន អន្តរជាតិរបស់ទីក្រុង ត្រូវបានគេហាមឃាត់ ឬបិទសម្រាប់ស៊ីវិល កាលពី ២សប្ដាហ៍មិន។
ការប៉ះទង្គិចគ្នានៅតែបន្ត លោក ណាប៊ីល អាល់អាមី ដែលជា អ្នកនាំពាក្យក្រុមឧទ្ទាមប្រចាំនៅរដ្ឋធានី ដាម៉ាស បានព្រមានប្រជាជនស៊ីវិល កុំឲ្យចូលទៅជិតតំបន់នោះ ដោយ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយ កើតឡើង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *