ព័ត៌មានសិល្បៈ និងកម្សាន្ត

៨ខែមិនប្រែចិត្ត នៅរង់ចាំក្រៅមន្ទីរពេទ្យ លុះថ្ងៃសូន្យ

ប្រេស៊ីល: ចាប់តាំងពីម្ចាស់ចិត្តរបស់វាត្រូវបានគេបញ្ជូនទៅព្យាបាល ក្នុងមន្ទីរពេទ្យ Ruth Cardoso នៅក្នុងតំបន់ Santa Catarina ប្រទេសប្រេស៊ីល វាមិនដែលភ្លេចម្ចាស់ចិត្តវាទេ ហើយនៅរងចាំ ក្រៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ។

ឆ្កែពណ៌ខ្មៅមួយក្បាលមានឈ្មោះ Negão អត់ធន់នៅរង់ចាំម្ចាស់ខាងក្រៅមន្ទីរពេទ្យ ដោយសង្សឹមថា ម្ចាស់របស់វានឹងដើរចេញពីមន្ទីរពេទ្យវិញ។ ប៉ុន្តែបំណង និងក្តីសង្ឃឹមរបស់វាត្រូវរលាយ ហើយ ព្រោះម្ចាស់របស់វាបានលាចាក លោកទៅហើយ។

រឿងរ៉ាវរបស់ឆ្កែស្មោះត្រង់មួយក្បាល់នេះ បានធ្វើឲ្យមនុស្សរាប់លាននាក់នៅលើពិភពលោករំភើបចិត្ត និងអាណិតអាសូរយ៉ាងខ្លាំង ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ម្ចាស់ឆ្កែនេះគឺជាបុរសគ្មានទីជម្រកម្នាក់ ត្រូវបានគេយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបានក៏បាត់បង់ជីវិតទៅ ប៉ុន្តែឆ្កែមួយក្បាល់នេះ នៅមិនទាន់បានចេញទៅណាទេ ។

បុគ្គលិកមន្ទីរពេទ្យបានរាយការណ៍ថា ឆ្កែឈ្មោះ Negao បានរត់ក្បែររថយន្តសង្គ្រោះ ដែលដឹកម្ចាស់របស់វារហូតដល់ មន្ត្រីពេទ្យ ហើយរងចាំម្ចាស់របស់វាដើរចេញមកក្រៅវិញ។ ឆ្កែនេះរងចាំម្ចាស់៨ខែមកហើយ វាហាក់ដូចជាមិនបានដឹងថា ច្បាស់របស់វាបានស្លាប់ទៅហើយទេ។
ក្រោយពេលគេបានដឹងរឿងពិតរបស់ឆ្កែនេះ មនុស្សជាច្រើនបានឲ្យអាហារវាស៊ី និង យកវាទៅចិញ្ចឹមដល់ទៅពីរលើក ប៉ុន្តែវាចេះតែត្រឡប់មកមន្ទីរពេទ្យវិញ ហើយរងចាំម្ចាស់ទាំងទឹកមុខ ស្រងូតស្រងាត់រហូតមកបច្ចុប្បន្ន ហើយនឹងបន្តរងចាំទៅទៀត៕

Negao-dog2-600x399

Negao-dog3-600x450

Negao-dog-600x373

មតិយោបល់