ព័ត៌មានជាតិ

ចង់​​បា​ន​​កូ​ន​​រួ​ម​ភេ​ទ​ ​មុ​ន​​អូ​វុ​ល​​ជ្រុះ​​

ជារឿយៗ​ខ្ញុំ​តែងតែ​ទទួលបាន​សំនួរ​សួរថា តើ​យើង​ធ្វើ​ដូចម្តេច​ឲ្យមាន​កូនដូច​ក្តី​ប្រាថ្នា​? ពាក់ព័ន្ធ និង​សំនួរ​នេះដែរ ក៏​មាន​ចម្លើយ​ច្រើនណាស់​ដែល​អ្នកខ្លះ​ឆ្លើយ ដូចនេះ ដូច​នោះ តែ​លទ្ធផល​ដែល​គេ​ច្រើន​នោះ​មិន​ដូច​អ្វី​ដែល​ខាង​គ្រូពេទ្យ ប្រាប់​ទាល់តែសោះ ដោយ​សំអាង​តែ​លើ​ក្បួន​ដែល​គេ​បាន​ចង់ ក្រង​ខុសៗ និង​ការដឹង​តៗ​គ្នា​ដោយ​មិន​ជាក់លាក់​។​
​មាន​ដៃគូរ​ស្នេហា​ច្រើនណាស់​ដែល​ចង់​បាន​កូន​តែ​ការចង់​របស់គេ​មិន​សមប្រកប​ឡើយ ។​ពេលខ្លះ​ដៃគូរ​ស្នេហា រួមភេទ​តែ​ផ្តេសផ្តាស ដោយ​មិន​ចំ​នឹង​ថ្ងៃ មុន​ដែល​អូវុល​ទុំ​ជ្រុះ និង​ថ្ងៃ ដែល​អូវុល​ជ្រុះ​តែម្តង​។ ប្រការ​នេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ដៃគូរ​ស្នេហា​មិន​អាច​មាន​កូន ។​

​បើសិន​ជា​ដៃគូរ​ស្នេហ​ចង់​បាន​កូន​ប្រកបដោយ​ក្តី​បំណង គឺ​គួរ​រួមភេទ មុន​អូវុល​ទុំ​ជ្រុះ​តែម្តង មានន័យ​ថា រួមភេទ មុន ១ ថ្ងៃ ឬ ២ ថ្ងៃ មុន​អូវុល​ជ្រុះ ។​ផ្ទុយ​មកវិញ មាន​មនុស្ស​ជាច្រើន​គិតថា ក្រោយ​ពី​រួមភេទ ហើយ​ស្ត្រី​មិនគួរ​ក្រោក​ភ្លាម​នោះ​ទេ គួរតែ​ដេក​សណ្តូក​ខ្លួន​ឲ្យបាន​យូរ ដើម្បី​ឲ្យ​មេ​ជីវិត​ឈ្មោល​អាច នៅ​បាន​ច្រើន ជួប​ជាមួយ​នឹង មេ​ជីវិត​ញី តែ​អ្វីៗ​ទាំងអស់នេះ​វា​មិន​ពិត​ទាល់តែ​សោះ​ឡើយ តាមពិតទៅ ខណៈពេល​ដែល​កំពុង​រួម​ភេទ មេ​ជីវិត​ឈ្មោល​បាន​ទៅ​ជួ ប និង​មេ​ជីវិត​ញី រួចរាល់​ហើយ ស្របពេល​ដែល​ដៃគូរ​ទាំងសងខាង​ឈាន​ដល់​ចំណុចកំពូល​នោះ​៕

ចង់​បាន​កូន

មតិយោបល់