យោងតាមប្រភពព័ត៌មានរបស់ Forbes បានឲ្យដឹងថា តារាចម្រៀង ប៉ុប Britney Spears រំភើបញាប់ញ័រណាស់ដែលតារាចម្រៀង Taylor Swift អាចរកចំណូលដល់កៀកកិតនឹងនាង ដោយចំនួន ៥៨ លានដុល្លារ ពីអាលប៊ុមរបស់នាង ។
តារាចម្រៀងចង្វាក់ស្រុកស្រែ វ័យ ២២ ឆ្នាំ Taylor Swift អាចរកចំណូលកៀកនឹង Britney Spears ដែលមានទំហំទឹកប្រាក់រហួតដល់ទៅ ៥៧ លានដុល្លារ ដែលមានន័យថា ខ្វះតែ ១ លានដុល្លារទៀតតែប៉ុណ្ណោះអាចនឹងស្មើរ។
តារាចម្រៀង R&B Rihanna វ័យ ២៤ ឆ្នាំ រកទំហំទឹកប្រាក់បានតែ ៥៣ លានដុល្លារ ដោយត្រូវជាប់ក្នុងចំណាត់ថ្នាក់ទី ៣ ។ចំណែកតារាចម្រៀងវ័យ ២៦ ឆ្នាំ Lady Gaga ដែលដេកជាមួយនឹងលំដាប់ថ្នាក់ទី ១ កាលពីឆ្នាំ ២០១១ នោះ ឥឡូវត្រូវលោតទៅចំណាត់ថ្នាក់ទី ៤ ដោយរកចំណូលបានត្រឹមតែ ៥២ លានដុល្លារតែប៉ុណ្ណោះ។ជាមួយនឹងគ្នានេះដែរ លេខ ៤ ត្រូវបានទៅលើតារាចម្រៀង Katty Perry ដែលរកចំណូលត្រឹមតែ ៤៥ លានដុល្លារ។
ខ្ញុំគិតថាអ្នករាល់គ្នាពិតជាស្រលាញ់នូវរឿងអតីតកាល តែសម្រាប់ Britney មិនដែលចង់បញ្ចប់នូវ តារាដ៏មានប្រជាប្រិយភាពនេះទេ។នេះបើតាមសម្តីរបស់ Steve Stoute ដែលជាអ្នកជំនាញទីផ្សារ និងជាអ្នកនិពន្ធនៃ “The Tanning of America” បានប្រាប់ដល់ បានប្រាប់ដល់ Forbes។
Britney វ័យ ៣១ ឆ្នាំ កាលពីឆ្នាំ កន្លងទៅ គឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១០ សម្រាប់ចំណូលពីអាលប៊ុមចម្រៀងរបស់នាង “Femme Fatale”។
គួរបញ្ជាក់ផងដែរថា Britney Spears កាលពីខែ ឧសភា កន្លងទៅនេះ នាងបានក្លាយជាគណៈវិនិច្ច័យ នៅក្នុងកម្មវីធី “The X Factor,” ដោយទំហំទឹកប្រាក់ ១៥ លានដុល្លារ៕
មតិយោបល់