ពិសេសណាស់! វិចិត្រករឌីជីថលរុស្សីម្នាក់ គូររូប កញ្ញា ជីមមី បានមើលហើយស្ទើរមិនជឿថា ជាគំនូរ

 

ដោយសារតែសម័យបច្ចេកវិទ្យាជឿនលឿន ការគូរគំនូរគឺមិនត្រឹមតែមាននៅលើក្រដាស់ និងផ្ទាំងជញ្ចាំងនោះទេ ជាក់ស្តែងក៏មានការគូរតាមទូរស័ព្ទ, កុំព្យូទ័រ ឧបករណ៍នានាដែរ ដែលការគូរបែបនេះ គឺហៅថា គំនូរឌីជីថល។ ហើយអ្នកដែលមានស្នាដៃគូរគំនូរឌីជីថលនោះ ក៏ត្រូវបានគេកោតសរសើរជាទឹកដីជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងថ្មីៗនេះ បើយោងតាមសម្តីផ្ទាល់របស់ ពិធីការិនី ជីមមី បានបង្ហើបថា មានវិចិត្រកររុស្សីម្នាក់ បានរើសយករូបកញ្ញា មកគូរជាគំនូរឌីជីថល ធ្វើឲ្យមហាជនភ្ញាក់អារម្មណ៍ខ្លាំង ព្រោះ ដោយមានការដាក់ពណ៌ដូច ពណ៌ធម្មជាតិ ដែលមើលទៅធ្វើឲ្យ មហាជនព្រឺសម្បុរតែម្តង ព្រោះតែ គំនូរនោះគឺ ដូចពិតៗ ដែលមើលទៅស្ទើរមិនគួរឲ្យជឿថា គ្រាន់តែជាគំនូរសោះឡើយ។

ភ្ជាប់ជាមួយវីដេអូពីការគូរគំនូរនោះ កញ្ញា ជីមមី បានសរសេរសារថា «ឃើញវីដេអូមួយនេះហើយ ព្រឺសម្បុរ ។ នេះគឺជាគំនូរនាងកែវកិន្នររបស់ ជាងគំនូរឌីជីថលជនជាតិរុស្សីម្នាក់ គូសឲ្យជីមមី ដូចដល់ថ្នាក់បែងចែកមិនចេញថាមួយណាជារូបពិត មួយណាជារូបគូទេ ។ ឈុតកែឆ្នៃដោយកូនខ្មែរយើងស្អាតណាស់ ។ សូមអរគុណសម្រាប់គំនូរដ៏ស្រស់ស្អាតនេះ»៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *