ព័ត៌មានជាតិ

កូ​​រ៉េ​ខា​ង​ជើ​ង​ ​អ​ប​អ​រ​​ចំ​ពោះ​​កា​រ​បា​ញ់​​រ៉ូ​កែ​ត​​បា​ន​​ជោ​គ​ជ័​យ​​

SKOREA-NKOREA-MISSILE-SPACE

កូ​​រ៉េ​ខា​ង​ជើ​ង​ ​អ​ប​អ​រ​​ចំ​ពោះ​​កា​រ​បា​ញ់​​រ៉ូ​កែ​ត​​បា​ន​​ជោ​គ​ជ័​យ​​
កូ​​រ៉េ​ខា​ង​ជើ​ង​ ​អ​ប​អ​រ​​ចំ​ពោះ​​កា​រ​បា​ញ់​​រ៉ូ​កែ​ត​​បា​ន​​ជោ​គ​ជ័​យ​​

ខណៈពេល​ដែល​មាន​ប្រទេស​ជាច្រើន រួម​នឹង​អង្គការសហប្រជាជាតិ កំពុងតែ​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការបាញ់​គ្រាប់​រ៉ូកែត​របស់​កូរ៉េ​ខាងជើង ស្រាប់តែ​មេដឹកនាំ​នៃ​ប្រទេស​មួយ​នេះ សាទរ​ចំពោះ​ជោគជ័យ​នៃ​ការបាញ់​រ៉ូកែត​។​

​យោងតាម​សារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ​បានឲ្យដឹងថា លោក គីម ចុង​អ៊ុន មេដឹកនាំ​កំពូល នៃ​ប្រទេស​កូរ៉េខាងជើង បាន​ចេញ​នូវ​លិខិត ជា​ផ្លូវកា​រណ៍​មួយ កាលពី​វេលា​ម៉ោង ៨​ព្រឹក ថ្ងៃទី ១២​ខែ​១២ ឆ្នាំ ២០១២ ម៉ោង​ក្នុង​តំបន់ ដោយ​បញ្ជា​ឲ្យ​បាញ់​បង្ហោះ ផ្កាយរណប ក្វាង​មី​យ៉ុង​សុង​-3 នៅឯ​ស្ថានីយ​អវកាស ភាគ​ខាងលិច ទីក្រុង​ព្យុងយ៉ាង ហើយ​បន្ទាប់មក ក៏​មាន​ការបញ្ជា​​ឲ្យ​បាញ់ បង្ហោះ​ជា​ស្ថាពរ​តែ​ម្តង​នៅ វេលា​ម៉ោង ៩​ព្រឹក​។​

​បន្ទាប់​ពី​ការបាញ់​ចេញ​នូវ ផ្កាយរណប ដែល​បញ្ជូន​ទៅកាន់ ទី​អវកាស ដោយ​គ្រាប់ រ៉ុក្កែត​អ៊ុន​ហា​-3 នោះមក មេដឹកនាំ​កូរ៉េ ខាងជើង បាន​ចេញមក​អបអរសាទរ ជាមួយ នឹង​ក្រុម​ការងារ បច្ចេកទេស​ទាំងឡាយ នៅ​ខាងក្រៅ​ទីបញ្ជាការដ្ឋាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក គីម ចុង​អ៊ុន មេដឹកនាំ​កំពូល នៃ​ប្រទេស​កូរ៉េខាងជើង បាន​ដឹកនាំ​ដោយ ផ្ទាល់​តែម្តង ចំពោះ​ការបាញ់​គ្រាប់ រ៉ុក្កែត កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២ នោះ​។ លោក គីម បាន​មាន​វត្តមាន​នៅ មជ្ឈមណ្ឌល​បញ្ជាការ និង គ្រប់គ្រង​ផ្កាយរណប ព្យុង​យ៉ាង ព្រមទាំង​ធ្វើ ការត្រួតពិនិត្យ ដោយ ផ្ទាល់​ទៅលើ​ការ រៀបចំ​បាញ់​បង្ហោះ​តែម្តង​៕​

មតិយោបល់